ព័ត៌មានអន្តរជាតិ

លោក Medvedev លើកឡើងថាអឺរ៉ុបអាចក្លាយទៅជាការគម្រាមកំហែងផ្នែកយោធាធំជាងណាតូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការ​បង្កើត​យោធា​ដែល​បាន​គ្រោងទុក​របស់​សហភាព​អឺរ៉ុប ខណៈ​ការ​បែកបាក់​កំពុង​ធ្វើ​ឲ្យ​អង្គការ​ណាតូ​អាច​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​រុស្ស៊ី​ជាង​ប្លុក​ដែល​ដឹកនាំ​ដោយ​អាមេរិក។

ការលើកឡើងដោយ លោក Dmitry Medvedev អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី។លោក Medvedev បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា ការបែងចែកនៅក្នុងអង្គការ NATO គឺជាភស្តុតាងជាក់ស្តែង បើទោះជាការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដកខ្លួនចេញពីប្លុកជុំវិញការខ្វះខាតការគាំទ្ររបស់អឺរ៉ុបសម្រាប់សង្គ្រាមរបស់គាត់លើប្រទេសអ៊ីរ៉ង់ ទំនងជាមិនអាចសម្រេចបានក៏ដោយ។

លោក​បាន​អះអាង​ថា កងកម្លាំង​នេះ​ផ្តល់​កម្លាំង​ចិត្ត​ដល់​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​ការ​ឈាន​ទៅ​មុខ​កាន់​តែ​លឿន​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ សមាសភាព​យោធា​ពេញលេញ ឯករាជ្យ ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ក្នុង​តុល្យភាព​អំណាច។

លោក Medvedev បានព្រមានថា៖សហភាពអឺរ៉ុបមិនមែនគ្រាន់តែជាសហភាពសេដ្ឋកិច្ចទៀតទេ។ វាអាចប្រែក្លាយ និងយ៉ាងឆាប់រហ័ស ទៅជាសម្ព័ន្ធមិត្តយោធាពេញលេញ ដែលជាអរិភាពយ៉ាងខ្លាំងចំពោះរុស្ស៊ី ហើយតាមរបៀបខ្លះវានឹងអាចអាក្រក់ជាងណាតូ។ លោក​បាន​អះអាង​ថា ទីក្រុង​ម៉ូស្គូ​គួរ​តែ​ប្រឆាំង​នឹង​ការ​ពង្រីក​សហភាព​អឺរ៉ុប​យ៉ាង​សកម្ម ជាជាង​នៅ​តែ​អសកម្ម។

យ៉ាងណាក្តីជាច្រើនឆ្នាំមកនេះ ទីក្រុងមូស្គូបានចាត់ទុកសហភាពអឺរ៉ុបជាគម្រោងសេដ្ឋកិច្ចមួយដែលមានភាពពាក់ព័ន្ធផ្នែកយោធាមានកម្រិត និងជាគូប្រជែងជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) របស់ខ្លួនមិនដូចអង្គការណាតូ ដែលការពង្រីករបស់វាត្រូវបានមើលឃើញថាជាការគំរាមកំហែងដោយផ្ទាល់នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top