ព័ត៌មានអន្តរជាតិ

សារព័ត៌មានអ៊ីស្រាអែលអះអាងថា ពីឡុតយន្តហោះចម្បាំងអាមេរិក កំពុងត្រូវបានគេជួយសង្គ្រោះក្រោយបាញ់ធ្លាក់នៅអ៊ីរ៉ង់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកបើកយន្តហោះចម្បាំងអាមេរិក ដែលត្រូវបានបាញ់ធ្លាក់ក្នុងដែនអាកាសអ៊ីរ៉ង់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពមកវិញហើយ។

ការអះអាងដែលត្រូវបានចេញផ្សាយដោយកាសែត Channel 12 និងកាសែតរបស់អ៊ីស្រាអែលផ្សេងជាច្រើនទៀតផងដែរ។

បណ្តាញព័ត៌មានក៏បានរាយការណ៍ផងដែរថា យោធាអ៊ីស្រាអែលបានលុបចោលការវាយប្រហារនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសអ៊ីរ៉ង់ ដែលការស្វែងរកកំពុងត្រូវបានធ្វើឡើងសម្រាប់អ្នករុករក ដោយបានលើកឡើងពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់។

សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា អ៊ីស្រាអែលកំពុងជួយសហរដ្ឋអាមេរិកជាមួយនឹងការស៊ើបការណ៍សម្ងាត់ក្នុងការកំណត់ទីតាំងពីឡុតរបស់យន្តហោះនេះ។

គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃដដែល កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បាននិយាយថា យន្តហោះនេះត្រូវបានវាយប្រហារដោយប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ដែលដំណើរការដោយផ្នែកអវកាសរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top