លោក ណេតាន់យ៉ាហ៊ូ អះអាងថា សមត្ថភាពផលិតដែកថែប ៧០ភាគរយរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា កងទ័ពអាកាសអ៊ីស្រាអែល បានបំផ្លាញសមត្ថភាពផលិតដែកថែប ៧០ភាគរយរបស់អ៊ីរ៉ង់។
ថ្លែងនៅក្នុងការវាយតម្លៃស្ថានភាពជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz មេបញ្ជាការកងទ័ព លោក Eyal Zamir និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅទីក្រុង Tel Aviv លោក ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា “នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលដកហូតប្រភពហិរញ្ញប្បទាន និងសមត្ថភាពក្នុងការផលិតអាវុធក្នុងបរិមាណច្រើនរបស់កងកម្លាំងIRGC របស់អ៊ីរ៉ង់”។
លោកបានបន្ថែមថា រួមគ្នាជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល នឹងបន្ត “តាមប្រញាញ់ សម្លាប់មេបញ្ជាការ និងទម្លាក់គ្រាប់បែកលើស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ”។
ដោយសំដៅទៅលើរណសិរ្សលីបង់ លោក ណេតាន់យ៉ាហ៊ូ បានលេីកឡេីងថា “យើងកំពុងបន្តវាយប្រហារយ៉ាងខ្លាំងក្លាទៅលើក្រុមហេសបូឡា និងពង្រីកតំបន់សន្តិសុខ និងបង្កើតវាយ៉ាងរឹងមាំ ដើម្បីការពារសហគមន៍នៅភាគខាងជើង”។
ការកត់សម្គាល់នេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនបានឆ្លើយតបដោយការវាយប្រហារលើផលប្រយោជន៍អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
