ព័ត៌មានអន្តរជាតិ

ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់​ កងទ័ពអាមេរិក ៣៦៥នាក់រងរបួស​ ខណៈស្លាប់​  ១៣នាក់

វ៉ាស៊ីនតោន៖​ យោងតាមការធ្វេីបច្ចុប្បន្នភាពតាមអ៊ីនធឺណិតពីមន្ទីរបញ្ចកោណ កងទ័ពអាមេរិករហូតដល់ ៣៦៥នាក់បានរងរបួសក្នុងប្រតិបត្តិការសង្គ្រាមគិតត្រឹមថ្ងៃសុក្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់​ នៅថ្ងៃទី២៨ ខែកុម្ភៈ។

ក្នុងចំណោមអ្នករងរបួសទាំងនោះ មានទាហានកងទ័ពជើងគោក ២៤៧នាក់ នាវិកកងទ័ពជើងទឹក ៦៣នាក់ កងម៉ារីន ១៩នាក់ និងអាកាសយានិកកងទ័ពអាកាស ៣៦នាក់។

ចំនួនអ្នកស្លាប់នៅតែមាន ១៣នាក់ ដោយ​ ៧នាក់ជាការស្លាប់ដោយអរិភាព ៦នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅគុយវ៉ែត និងម្នាក់ស្លាប់បន្ទាប់ពីរងរបួសនៅអារ៉ាប៊ីសាអូឌីត។

វាមិនច្បាស់ទេថាតើតួលេខនេះរួមបញ្ចូលសមាជិកនាវិកណាមួយនៅលើយន្តហោះចម្បាំងអាមេរិក​ ដែលត្រូវបានបាញ់ទម្លាក់ ឬវាយប្រហារដោយកងកម្លាំងអ៊ីរ៉ង់នៅថ្ងៃសុក្រ​ម្សិលមិញនេះឬអត់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top