ព័ត៌មានអន្តរជាតិ

រុស្សីអំពាវនាវឲ្យមានការទំនួលខុសត្រូវខ្ពស់ ចំពោះកិច្ចសន្ទនាគ្នាសម្រាប់បញ្ហាសង្គ្រាមនៅអ៊ីរ៉ង់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្របានអំពាវនាវដល់អ្នកចូលរួមក្នុងកិច្ចចរចានាពេលខាងមុខរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបង្ហាញពីវិធីសាស្រ្តប្រកបដោយទំនួលខុសត្រូវ និងជៀសវាងសកម្មភាពដែលអាចបំផ្លាញឱកាសសម្រាប់សន្តិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ឱកាសមួយបានលេចចេញឡើង ដើម្បីដោះស្រាយភាពតានតឹងនៅឈូងសមុទ្រពែក្ស ដោយកត់សម្គាល់ថា ប្រទេសភាគច្រើនគាំទ្រដំណើរការនេះ ហើយរំពឹងថានឹងទទួលបានជោគជ័យពីកិច្ចចរចា ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Islamabad ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន។

ក្រសួងបានព្រមានប្រឆាំងនឹងកងកម្លាំងដែលរារាំងវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាព និងបង្កើតឧបសគ្គ រួមទាំងអ្នកដែលបញ្ចេញការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ហើយបន្ទាប់មកបានស្តីបន្ទោសទីក្រុងតេហរ៉ង់ចំពោះការរំខានក្នុងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ។

ក្រសួងក៏បានបន្ថែមថា អាទិភាពក្នុងដំណាក់កាលបច្ចុប្បន្នគឺការដោះស្រាយឫសគល់នៃជម្លោះ ដោយអំពាវនាវឱ្យបញ្ចប់សង្រ្គាមដែលចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងការបញ្ឈប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានៅក្នុងតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល និងការវាយប្រហារតាមអាកាសលើប្រទេសលីបង់៕

ប្រែសម្រួល៖ស៊ុនលី

To Top