ព័ត៌មានអន្តរជាតិ

បទវិភាគ​៖ការពង្រីក​បន្ថែមទៀតនៃ​តំបន់​ពាណិជ្ជកម្ម​សេរីបង្ហាញ​ថា ចិន​បាន​បំពេញ​បន្ថែម​ភាពប្រាកដប្រជា​ដល់ពិភពលោក​ដែល​មាន​ភាព​រង្គោះរង្គើ​តាមរយៈ​ការ​បើក​ទូលាយ​ប្រកប​ដោយ​កម្រិតខ្ពស់​​

ពេលថ្មីៗ​កន្លងទៅនេះ ​ទន្ទឹមនឹង​«ផែនការមេអំពី​​តំបន់សាកល្បងផ្នែក​ពាណិជ្ជកម្ម​សេ​រី​របស់ប្រទេសចិន​(ភូមិភាគស្វយ័ត​ម៉ុងហ្គោលីក្នុង​)»ត្រូវ​បាន​ចេញ​ផ្សាយ​ ​តំបន់​សាក​ល្បង​ផ្នែក​​ពាណិជ្ជកម្មសេរី​របស់ចិន​បាន​មានចំនួន​សរុបឡើងដល់​២៣។ មតិ​អន្តរជាតិបាន​យល់​ឃើ​ញ​ថា ​នៅ​ឆ្នាំចាប់ផ្តើមនៃការ​អនុវត្ត​ “ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​ការបន្ថែមថ្មីនៃ​តំប​ន់​ពាណិជ្ជកម្មសេរី​របស់ចិន​មិនត្រឹមតែ​បាន​ជំរុញការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់​ប៉ុ​ណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​បាន​បំពេញបន្ថែម​ភាពប្រាកដប្រជា​កាន់តែច្រើន​ដល់ពិភពលោក​ដែលមាន​ភាព​​រង្គោះរង្គើ​ផងដែរ ​ដែល​បង្ហាញពី​ការប្តេជ្ញាចិត្ត​និងទំនួលខុសត្រូវ​របស់ចិន​ក្នុង​ការ​ពង្រីក​ការបើកទូលាយ​ចំពោះបរទេស​ប្រកបដោយ​កម្រិត​ខ្ពស់​ ។

ហេតុអ្វីបានជា​តំបន់សាកល្បងផ្នែក​​ពាណិជ្ជកម្មសេរី​ថ្មី​ត្រូវបាន​បង្កើតឡើងនៅ​ភូមិ​ភាគ​ស្វយ័ត​ម៉ុងហ្គោលីក្នុង​? ទីមួយ គឺដោយសារ​តំបន់នេះមាន​ឧត្តម​ភាព​ផ្នែក​ទីតាំង​ភូមិ​សា​ស្ត្រ​ដ៏ពិសេស ។ ​ក្នុងប្រវត្តិសាស្ត្រ​ ភូមិភាគ​ស្វយ័ត​ម៉ុងហ្គោលីក្នុង​ធ្លាប់ជាមជ្ឈមណ្ឌល​ដឹក​ជញ្ជូ​ន​ដ៏​សំខាន់នៃ​”ផ្លូវសូត្រវាលស្មៅ”​និង”ផ្លូវតែ​មួយម៉ឺនលី” ​ហើយសព្វថ្ងៃនេះ​ វាជាទីតាំង​គន្លឹះ​មួយ​នៃការរួមគ្នាកសាង​”ខ្សែក្រវាត់និងផ្លូវ”​និង​របៀង​សេដ្ឋកិច្ច​ចិន-ម៉ុងហ្គោលី-រុស្ស៊ី ។

លើស​ពីនេះទៀត ​ភូមិភាគ​ស្វយ័ត​ម៉ុងហ្គោលីក្នុង​ក៏មានមូលដ្ឋាន​គ្រឹះដ៏រឹងមាំ​សម្រាប់​ការ​បើ​ក​ទូលាយ​ចំពោះបរទេស​ផងដែរ។ ​តាមទិន្នន័យ​បង្ហាញឱ្យ​ដឹងថា ​នៅឆ្នាំ២០២៥ ​ទំហំ​នាំ​ចេ​ញ​នាំចូលសរុប​ខាង​ពាណិជ្ជកម្ម​ជាមួយបរទេស​ក្នុងតំបន់​បានឡើងដល់​០,២២ទ្រីលាន​យា​ន់​ប្រាក់ចិន ដែលបំបែក​​កំណត់ត្រាថ្មី​ក្នុងប្រវត្តិសាស្ត្រ ​។

បច្ចុប្បន្ននេះ​ ភូមិភាគ​ស្វយ័ត​ម៉ុង​ហ្គោ​លី​ក្នុ​ង​មានទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសនិង​តំបន់ចំនួន​២០១នៅ​ទូទាំង​ពិភព​លោ​ក ​ហើយទំហំ​នាំចេញ​នាំចូលជាមួយ​បណ្តាប្រទេស​ដែល​រួមគ្នាកសាង​”ខ្សែក្រវាត់​និង​ផ្លូវ​”ត្រូវជា៧៨,៦​ភាគរយនៃទំហំ​សរុបនៃ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​។ការបង្កើត​តំបន់​សាក​ល្ប​ង​ផ្នែក​ពាណិជ្ជកម្មសេរី​នៅទីនេះ ​គឺមាន​អំណោយផល​ដល់​ការពង្រឹង​កិច្ចសហប្រតិប​ត្តិ​ការ​ជាក់ស្តែងជាមួយ​ប្រទេសជិតខាង ​ជំរុញ​ការរួមគ្នា​កសាង​”ខ្សែក្រវាត់​និងផ្លូវ”និង​ការ​កសា​ង​របៀងសេដ្ឋកិច្ច​ចិន-ម៉ុងហ្គោលី-រុស្ស៊ី​ឱ្យ​មានភាព​កាន់តែស៊ីជម្រៅ​និងកាន់​តែ​រឹង​មាំ ក៏​ដូច​ជា​ជំរុញឱ្យ​ដំណើរ​វិលជុំ​​ជាតិនិង​អន្តរជាតិ​​មានភាពរលូន ។

ការបង្កើតតំបន់​សាកល្បងផ្នែក​ពាណិជ្ជកម្មសេរី​នៅ​ភូមិភាគ​ស្វយ័ត​ម៉ុងហ្គោលីក្នុង​ គឺ​ជា​ការអនុវត្ត​ជាក់ស្តែង​ថ្មីបំផុតរបស់ចិន​ក្នុង​ការជំរុញ​កំណែទម្រង់​និងការបើក​ទូលាយ ​។

បន្ទាប់​ពីកិច្ច​ខិតខំប្រឹងប្រែង​អស់រយៈពេល​ជាង១០ឆ្នាំ​ តំបន់សាកល្បង​ផ្នែក​ពាណិជ្ជកម្មសេរី​របស់​ចិនបាន​បង្កើតជា​និម្មាបនកម្មថ្មី​ដែលគ្របដណ្តប់​ទិស​ដៅ​ទាំង​អស់​ទូទាំង​ប្រទេស​និង​ធ្វើ​ការ​សម្របសម្រួល​ការបើកទូលាយ​តាមតំបន់​ឆ្នេរសមុទ្រ តំបន់ដីគោក និង​តំបន់​ព្រំដែ​ន​។​

តើការបង្កើត​តំបន់សាក​ល្បងផ្នែក​ពាណិជ្ជកម្មសេរី​ថ្មីនឹងនាំមកនូវ​អ្វីខ្លះ​ដល់ពិភពលោក?​
បើ​មើលពី​ការ​អនុវត្ត​​ជាក់ស្តែង ក្នុងនាមជា​តំបន់ដែលមាន​កម្រិត​សេរីភាពនិងភាព​ងាយ​ស្រួលលើវិស័យ​ពាណិជ្ជកម្មនិង​វិនិយោគខ្ពស់​បំផុត​ តំបន់សាក​ល្បងផ្នែក​ពាណិជ្ជកម្ម​សេរី​​បានផ្តល់ឱកាស​វិនិយោគនិង​ពាណិជ្ជកម្ម​យ៉ាងច្រើនដល់​សហគមន៍​អន្តរជាតិ​ ដើម្បី​ចែក​រំលែក​ភាគលាភ​អភិវឌ្ឍន៍​របស់ចិន​ឱ្យបានកាន់តែ​ល្អ ​។

តំបន់សាកល្បង​ផ្នែក​ពាណិជ្ជ​កម្ម​សេរី​នៅ​ភូមិភាគ​ស្វយ័ត​ម៉ុងហ្គោលី​ក្នុងដែល​​ទើប​បាន​បង្កើត​ឡើង​​មានធនធាន​ថា​មពល​ ធន​ធានកសិកម្ម​និងបសុសត្វដ៏​សម្បូរបែប​ មាន​លំហរ​កំណើននៃ​ឧស្សាហកម្ម​ងើប​ឡើង​ថ្មី​ដូច​ជាប្រព័ន្ធ​គណនា​បៃតង និង​សេដ្ឋកិច្ច​ឌីជីថលជាដើម​ ។

នេះនឹងផ្តល់​ជម្រើស​វិនិ​យោ​គ​កាន់​តែ​ច្រើន​​ដល់មូលធន​សកល និងផ្តល់​ទីផ្សារ​កាន់តែ​ទូលំទូលាយ​និងបរិយាកាស​ប្រ​កប​អា​ជីវ​កម្ម​កាន់តែ​មាន​គុណភាពល្អ​ដល់សហគ្រាស​ទូទាំង​ពិភពលោក ។

ទន្ទឹមនឹងនេះ ​ក្នុងបរិបទ​ដែលជម្លោះភូមិសាស្ត្រ​នយោបាយ​មានស​ភាព​កាន់តែធ្ងន់ធ្ងរ ​និង​ហានិភ័យ​ខាង​ចរាចរណ៍​ទំនិញសកល​បានកើនឡើង​ បន្ទាប់ពី​បង្កើតតំបន់​សាកល្បង​ផ្នែក​ពាណិជ្ជកម្ម​សេរី​​​នៅ​ភូមិភាគ​ស្វយ័ត​ម៉ុងហ្គោលីក្នុង​  វានឹង​ធ្វើឱ្យមាន​ភាពរ​លូន​ថែម​ទៀត​នូវ​”ច្រកមាស”​ដែលតភ្ជាប់​ប្រទេសចិន​ ម៉ុងហ្គោលី​និងរុស្ស៊ី រហូតដល់​ទ្វីបអឺរ៉ុប ដែល​ផ្តល់​ផ្លូវពាណិជ្ជកម្ម​កាន់​តែ​មានភាពធន់​ដល់ពិភពលោក ។

ពី”ផ្លូវសូត្រវាលស្មៅ​”​ដល់ “វេទិកា​ពាណិជ្ជកម្មសេរី” ​នេះមិនត្រឹមតែ​ជាការលោតផ្លោះ​ជា​ប្រវត្តិសាស្ត្រ​ពីតំបន់ដីគោក​ទៅកាន់​ទីតាំង​ជួរមុខនៃ​ការបើកទូលាយ​របស់ភូមិភាគ​ស្វយ័ត​ម៉ុងហ្គោលីក្នុង​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាវិធានការដ៏​សំខាន់​របស់ចិន​ក្នុងការ​ពង្រី​ក​ការបើកទូលាយ​ចំពោះបរទេស​ប្រកប​ដោយកម្រិតខ្ពស់​ ហើយក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​ដើម្បីចែករំលែក​កាលានុវត្តភាព​អភិវឌ្ឍន៍​ជាមួយពិភពលោក​ផងដែរ ៕

To Top