ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ កំពុងពិចារណាបន្តប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ក្រោយការបរាជ័យចរចា

បរទេស៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាបន្តប្រតិបត្តិការយោធាកំណត់លើគោលដៅអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការបរាជ័យក្នុងការចរចាជាមួយអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ថា យោងតាមរបាយការណ៍ គឺមន្ត្រីអាមេរិកបានពិចារណាលើប្រតិបត្តិការមួយដែលផ្តោតលើគោលដៅជាក់លាក់ ដើម្បីទទួលបានឥទ្ធិពលបន្ថែមប្រឆាំងនឹងរបបនេះ នៅក្នុងការចរចាជុំថ្មីនៅទីបំផុត។

មន្ត្រីទាំងនោះក៏បាននិយាយផងដែរថា ទោះបីជាជម្រើសនេះមិនទំនងកើតឡើងក្នុងរយៈពេលខ្លីក៏ដោយ លោក ត្រាំ ក៏កំពុងពិចារណាបន្តយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងរបបអ៊ីរ៉ង់ឡើងវិញទាំងស្រុងផងដែរ។

របាយការណ៍បានកត់សម្គាល់ថា កត្តាចម្បងដែលប្រឆាំងនឹងគំនិតនេះគឺហានិភ័យនៃការបង្កអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ និងការមិនចូលចិត្តប្រតិបត្តិការអូសបន្លាយរបស់លោក ត្រាំ។

ប្រែសម្រួល: ណៃ តុលា

To Top