ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន លើកទី៦បានសម្ពោធបើក
ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី៦ បានរៀបចំធ្វើនៅខេត្តហៃណាន ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ ខែមេសា ដែលជាការសម្ពោធបើក “ពិព័រណ៍ទី១” ក្នុងចំណោមពិព័រណ៍សំខាន់ៗរបស់ប្រទេសចិនក្នុងឆ្នាំចាប់ផ្តើមអនុវត្ត “ផែនការ៥ឆ្នាំទី១៥” និងជា “ពិព័រណ៍ដំបូង”បន្ទាប់ពីការដំណើរការប្រតិបត្តិការគយពិសេសលើកោះហៃណានទាំងមូល។

ក្នុងនាមជាពិព័រណ៍ផលិតផលប្រើប្រាស់ដែលមានទំហំធំបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិព័រណ៍ផលិតផលប្រើប្រាស់លើកនេះបើកធ្វើក្រោមប្រធានបទ “ការបើកចំហនាំមុខការប្រើប្រាស់សកល ការច្នៃប្រឌិតថ្មីជំរុញជីវភាពរស់នៅដ៏ល្អបវរ”។កម្រិតអន្តរជាតូបនីយកម្មនៃការតាំងពិព័រណ៍ត្រូវបានលើកកម្ពស់យ៉ាងច្រើន ដោយសមាមាត្រនៃទំនិញអន្តរជាតិបានកើនឡើង២០%បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ ហើយមានក្រុមហ៊ុនបរទេសជិត៤០ចូលរួម។
ក្រៅពីនេះ ពិព័រណ៍ផលិតផលប្រើប្រាស់លើកនេះមានរៀបចំសកម្មភាពជាច្រើន បូករួមទាំងកិច្ចប្រជុំស្តីពីការផ្គត់ផ្គង់និងតម្រូវការ និងកម្មវិធីពិសេសស្តីពីគោលនយោបាយនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណានជាដើម ដែលបន្តនាំមុខនិន្នាការប្រើប្រាស់ថ្មីៗ និងបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការពង្រីកការបើកចំហ ការជំរុញការប្រើប្រាស់និងការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន៕
