ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឧ្យអាមេរិក និងអ៊ីរ៉ង់ បន្ដកិច្ចចរចា ក្រោយបរាជ័យនៅប៉ាគីស្ថាន
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឱ្យមានការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តការចរចា ក្រោយពីប្រទេសទាំងពីរបានបរាជ័យឈានដល់កិច្ចព្រមព្រៀងមួយនៅប្រទេសប៉ាគីស្ថាន កាលពីសប្ដាហ៍មុន។
ខណៈពេលដែលមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅក្នុងកិច្ចចរចាដែលរៀបចំដោយប្រទេសប៉ាគីស្ថានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ការពិភាក្សាទាំងនោះបានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការចូលរួមរបស់ពួកគេ និងបានបង្កើតជាជំហានវិជ្ជមាន និងមានអត្ថន័យឆ្ពោះទៅរកការសន្ទនាឡើងវិញ។
លោកបានលេីកឡេីងថា “ដោយសារភាពខុសគ្នាយ៉ាងជ្រៅជ្រះ កិច្ចព្រមព្រៀងមិនអាចសម្រេចបានក្នុងមួយយប់នោះទេ ហើយអគ្គលេខាធិការអំពាវនាវឱ្យមានការចរចាបន្តដោយស្ថាបនា ដើម្បីសម្រេចបានកិច្ចព្រមព្រៀង”។
អ្នកនាំពាក្យរូបនេះបានបន្ដថា បន្ទាប់ពីការបំផ្លិចបំផ្លាញ និងទុក្ខវេទនាជាច្រើនសប្តាហ៍ វាច្បាស់ណាស់ថាមិនមានដំណោះស្រាយយោធាចំពោះជម្លោះបច្ចុប្បន្នទេ។
ក្នុងពេលជាមួយគ្នានេះ បទឈប់បាញ់ត្រូវតែរក្សាជាដាច់ខាត។ លោក Dujarric បានលេីកឡេីងថា ការរំលោភបំពានទាំងអស់ត្រូវតែបញ្ឈប់។
លោកបានបន្ថែមថា អគ្គលេខាធិការបានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់នៃជម្លោះនេះត្រូវតែគោរពសេរីភាពនៃការធ្វើនាវាចរណ៍ រួមទាំងនៅក្នុងច្រកសមុទ្រហ័រមូស ស្របតាមច្បាប់អន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
