សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចប្រើប្រាស់កិច្ចចរចា ដើម្បីរៀបចំសម្រាប់ប្រតិបត្តិការថ្មេីរជេីងនៅអ៊ីរ៉ង់
មូស្គូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីឧ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលអាចប្រើប្រាស់កិច្ចចរចាសន្តិភាពដើម្បីរៀបចំសម្រាប់សកម្មភាពយោធាលើដី ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TASS ក្រុមប្រឹក្សាបានឧ្យដឹងថា រឿងនេះអាចកើតឡើង ខណៈដែលមន្ទីរបញ្ចកោណបន្តកសាងវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់។
ក្រុមប្រឹក្សាបានព្រមានថា ប្រសិនបើកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បរាជ័យក្នុងការសម្រេចគោលដៅ ដែលបានគ្រោងទុក អរិភាពអាចនឹងបន្តឡើងវិញជាមួយនឹងអាំងតង់ស៊ីតេកាន់តែខ្លាំងបន្ទាប់ពីពីរសប្តាហ៍។
ក្រុមប្រឹក្សាក៏បានឧ្យដឹងផងដែរថា រដ្ឋាភិបាលអ៊ីរ៉ង់នៅតែគ្រប់គ្រងស្ថានការណ៍ក្នុងស្រុក ដោយគ្មានសញ្ញានៃភាពចលាចលដែលរំពឹងទុកដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv ហើយក្រុមនយោបាយ និងសង្គមផ្សេងៗនៅក្នុងប្រទេសអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅជុំវិញអាជ្ញាធរកណ្តាល៕
ប្រែសម្រួល ឈូក បូរ៉ា
