ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងដែលមានទង់ជាតិប៉ាគីស្ថាន ចាកចេញពីឈូងសមុទ្រពែក្ស តាមច្រកសមុទ្រ Hormuz ជាមួយប្រេងឆៅរបស់អារ៉ាប់រួម

បរទេស៖ ទិន្នន័យដឹកជញ្ជូនពី Kpler និង LSEG បានបង្ហាញថា នាវាដឹកប្រេង Shalamar ដែលមានទង់ជាតិប៉ាគីស្ថាន បានចាកចេញពីឈូងសមុទ្រពែក្ស តាមរយៈច្រកសមុទ្រ Hormuz ដែលដឹកប្រេងឆៅពីប្រទេសអារ៉ាប់រួម។

យោងតាមសារព័ត៌មាន Arab News ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ទិន្នន័យ Kpler បានបង្ហាញថា នាវាដឹកប្រេង Aframax បានចាកចេញពីផ្លូវទឹកនៅថ្ងៃព្រហស្បតិ៍ ដែលផ្ទុកប្រេងឆៅ Das Blend របស់ក្រុមហ៊ុន Abu Dhabi ប្រហែល ៤៤០,០០០ បារ៉ែល ដែលផ្ទុកនៅដើមសប្តាហ៍នេះ។ យោងតាមទិន្នន័យ នាវានេះកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Karachi ដើម្បីបញ្ចេញទំនិញរបស់ខ្លួននៅថ្ងៃទី ១៩ ខែមេសា។

នាវា Shalamar គឺជានាវាដឹកប្រេងប៉ាគីស្ថានមួយក្នុងចំណោមនាវាពីរគ្រឿង ដែលបានចូលទៅក្នុងច្រកសមុទ្រនៅថ្ងៃអាទិត្យ ដើម្បីផ្ទុកប្រេងឆៅ និងផលិតផលប្រេង។ រដ្ឋមន្ត្រីប្រេងកាតប៉ាគីស្ថានបាននិយាយនៅថ្ងៃពុធថា នាវា Shalamar បានផ្ទុកប្រេងឆៅពីប្រទេសអារ៉ាប់រួមនៅស្ថានីយ ADNOC។

ក្រុមហ៊ុន Pakistan National Shipping ដែលគ្រប់គ្រងនាវា Shalamar មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ចរាចរណ៍នៅក្នុងច្រកសមុទ្របានថយចុះនៅសប្តាហ៍នេះ ដោយសារតែការបិទផ្លូវរបស់សហរដ្ឋអាមេរិក។

ប្រែសម្រួលៈ ណៃ តុលា

To Top