ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ព្រមានថា​ ខ្លួននឹងដាក់បញ្ចូល “ឆ័ត្រនុយក្លេអ៊ែរ” របស់បារាំងទៅក្នុងបញ្ជីគោលដៅអាទិភាព

មូស្គូ៖ លើអឺរ៉ុប អនុរដ្ឋមន្ត្រីការបរទេស Alexander Grushko បានឧ្យដឹងថា​ នៅពេលកំណត់គោលដៅ អាទិភាពក្នុងករណីមានជម្លោះសម្មតិកម្ម រុស្ស៊ី​ នឹងគិតគូរពីគំនិតផ្តួចផ្តើមរបស់បារាំងក្នុងការបង្កើតអ្វីដែលគេហៅថា “ឆ័ត្រនុយក្លេអ៊ែរ”។

នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti លោក Grushko បានឧ្យដឹងថា ការយកចិត្តទុកដាក់ជាពិសេសកំពុងត្រូវបានផ្តល់ទៅឱ្យការដាក់ពង្រាយកងកម្លាំងនុយក្លេអ៊ែររបស់បារាំងនៅក្នុងរដ្ឋអឺរ៉ុប​ ដែលមិនមែនជានុយក្លេអ៊ែរ។

អ្នកការទូតរុស្ស៊ីរូបនេះបានឧ្យដឹងថា “វាច្បាស់ណាស់ថា​ យោធារបស់យើងនឹងត្រូវបង្ខំឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំង​ ចំពោះបញ្ហានេះនៅពេលធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅអាទិភាពក្នុងករណីមានជម្លោះធ្ងន់ធ្ងរ”។

កាលពីដើមខែមីនា ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល​ ម៉ាក្រុង បានប្រកាសពីផែនការ​ ដើម្បីបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ របស់បារាំង និងពង្រីកកិច្ចសហប្រតិបត្តិការទប់ស្កាត់ជាមួយដៃគូអឺរ៉ុប ខណៈពេលកំពុងថ្លែងសុន្ទរកថាពីមូលដ្ឋានកងទ័ពជើងទឹក Ile Longue ដែលជាទីតាំង​ នៃនាវាមុជទឹកមីស៊ីលផ្លោងនុយក្លេអ៊ែររបស់បារាំង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top