នាវារបស់ កងទ័ពជើងទឹកចិន ធ្វើដំណើរឆ្លងកាត់កោះអូគីណាវ៉ា ខណៈដែលភាពតានតឹងជាមួយជប៉ុនកំពុងកើនឡើង
បរទេស៖ ប្រទេសចិនបាននិយាយថា នៅថ្ងៃពុធនេះ ក្រុមនាវាកងទ័ពជើងទឹករបស់ខ្លួនមួយក្រុម រួមទាំងនាវាពិឃាតមួយគ្រឿង បានឆ្លងកាត់ផ្លូវទឹករវាងកោះពីរដែលគ្រប់គ្រងដោយខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន ខណៈពេលដែលក្រុមនាវាបានវិលត្រឡប់មកវិញ បន្ទាប់ពីបានសាកល្បងសមត្ថភាពសមុទ្រឆ្ងាយ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា នាវា 133 ដែលត្រូវបានបញ្ជូនដោយបញ្ជាការ Eastern Theater របស់កងទ័ពរំដោះប្រជាជន បានបញ្ចប់ការបណ្តុះបណ្តាលរបស់ខ្លួននៅប៉ាស៊ីហ្វិកខាងលិច ហើយបានវិលត្រឡប់មកតាមផ្លូវទឹក Yonaguni-Iriomote វិញ។ នេះបើយោងតាមបញ្ជាការ ដែលទទួលខុសត្រូវចំពោះប្រទេសចិនខាងកើត សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់។
ខណៈពេលដែលនាវាដែលមិនមែនជារបស់ជប៉ុនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ខ្សែទឹកតូចចង្អៀតនៅកណ្តាលផ្លូវទឹក Yonaguni-Iriomote, ប្រទេសជប៉ុនរក្សាសិទ្ធិក្នុងការចាត់វិធានការ ប្រសិនបើនាវាធ្វើដំណើរចូលទៅក្នុងសមុទ្រទឹកដីរបស់ប្រទេសជប៉ុន ដែលត្រូវបានកំណត់ថាជាសមុទ្រចម្ងាយ ២២ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
