ព័ត៌មានអន្តរជាតិ

ការប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រីនិងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 នឹងមានការផ្តល់ជូនពិសេសពីសណ្ឋាគារជាច្រើនសម្រាប់ភ្ញៀវទេសចរ

គូឡាឡាំពួរ៖ ក្នុងឱកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រី និងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ២ ឧសភា សណ្ឋាគារ នៅទូទាំងប្រទេសម៉ាឡេស៊ី បានចូលរួមដាក់ចេញនូវការបញ្ចុះតំលៃបន្ទប់ស្នាក់នៅជាពិសេសដល់ភ្ញៀវទេសចរណ៍ ដើម្បីសម្រួលដល់តម្រូវការនៃការធ្វើដំណើរកម្សន្តក្នុងអំឡុងពេលពិធីបុណ្យនេះ។

ដើម្បីគាំទ្រយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦ ឬ Visit Malaysia 2026 (VM2026) មានសណ្ឋាគារចំនួន ៧៩ នៅទូទាំងប្រទេសម៉ាឡេស៊ីបានចូលរួម ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ។ ការផ្តល់ជូនពិសេសនេះ អាចធ្វើការកក់បានចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៦ ដែលផ្តល់ជម្រើសគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងធ្វើដំណើរកម្សាន្តរយៈពេលខ្លី។

សណ្ឋាគារដែលចូលរួម បាននឹងកំពុងផ្តល់ជូននូវគុណតម្លៃបន្តែមលើកញ្ចប់សេវាកម្ម ជាច្រើនរួមមាន តម្លៃបន្ទប់ពិសេស និងការផ្តល់ជូនជាកញ្ចប់ ដែលមានគោលបំណងធ្វើឱ្យមានតម្លៃសមរម្យ និងលើកទឹកចិត្តការធ្វើដំណើរទៅកាន់គោលដៅសំខាន់ៗ។ កិច្ចសហការរវាងវិស័យទេសចរណ៍ និងសណ្ឋាគារនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រក្នុងគោលដៅទាក់ទាញប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់ភាគីពាក់ព័ន្ធ ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ធំៗ។

ភ្ញៀវទេសចរអាចទទួលបានការផ្តល់ជូនទាំងនេះ ដោយប្រើលេខកូដបញ្ចុះតម្លៃ VM2026TWD នៅពេលធ្វើការកក់តាមគេហទំព័រសណ្ឋាគារផ្លូវការ ឬកក់ដោយផ្ទាល់ជាមួយសណ្ឋាគារដែលចូលរួម។ ពិធីបុណ្យ តន្ត្រីទឹក The Rain Rave Water Music Festival ដែលមានរយៈពេលបីថ្ងៃ នឹងបង្កើតបទពិសោធន៍ថ្មី ដោយប្រើភ្លៀងជាកម្សាន្តចម្បង ហើយងតន្ត្រី វប្បធម៌ និងរបៀបរស់នៅបែបទំនើប រួមបញ្ចូលគ្នានៅកណ្តាលទីក្រុង។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាដ៏ល្អសម្រាប់ភ្ញៀវអន្តរជាតិ និងដៃគូក្នុងឧស្សាហកម្មទេសចរណ៍ ទទួលយកបទពិសោធន៍បែបយុវវ័យ និងភាពច្នៃប្រឌិតរបស់ម៉ាឡេស៊ី។

គំនិតផ្តួចផ្តើមនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការពង្រឹងប្រព័ន្ធអេកូទេសចរណ៍ និងបង្កើនសមត្ថភាព ភាពប្រកួតប្រជែងគោលដៅទេសចរណ៍ នៅក្នុងយុទ្ធនាការ Visit Malaysia 2026។

ព័ត៌មានបន្ថែម រួមទាំងបញ្ជីសណ្ឋាគារដែលចូលរួម និងព័ត៌មានលម្អិតអំពីកញ្ចប់សេវាកម្ម អាចរកបាននៅក្នុងឯកសារផ្លូវការរបស់យុទ្ធនាការ ឬតាមរយៈគេហទំព័រ www.malaysia.travel។

អំពី Tourism Malaysia
ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ឬត្រូវបានគេស្គាល់ថា Tourism Malaysia គឺជាអង្គភាព ចំណុះក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី (MOTAC)។ Tourism Malaysia ផ្តោតលើការផ្សព្វផ្សាយប្រទេសម៉ាឡេស៊ី ឱ្យជាគោលដៅទេសចរណ៍ដ៏ពេញនិយម ហើយចាប់តាំងពីការបង្កើតឡើងមក អង្គភាពមួយនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងវត្តមាន និងភាពប្រកួតប្រជែងរបស់ប្រទេសនៅក្នុងទីផ្សារទេសចរណ៍សកល។

ដោយឡែក Visit Malaysia 2026 (VM2026) បង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDGs)។ យុទ្ធនាការនេះមានគោលបំណងបង្ហាញពីធនធានធម្មជាតិចម្រុះ បេតិកភណ្ឌវប្បធម៌សម្បូរបែប និងផលិតផលទេសចរណ៍ដ៏រស់រវើករបស់ប្រទេសម៉ាឡេស៊ី ខណៈពេលជំរុញកំណើន និងគុណតម្លៃរយៈពេលវែងសម្រាប់សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍។

To Top