អ៊ុយក្រែន ត្រៀមផលិតយន្តហោះ គ្មានមនុស្សបើករបស់ខ្លួន នៅក្នុងប្រទេសន័រវេស
អូស្លូ៖ រដ្ឋាភិបាលន័រវេ សបានឧ្យដឹងថា ប្រទេសន័រវេស និង អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមការផលិតយន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន រួមគ្នានៅប្រទេសន័រវេស។
យោងតាមសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការពារជាតិន័រវេស កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងគៀវ ដោយឯកអគ្គរដ្ឋទូតន័រវេស ប្រចាំប្រទេសអ៊ុយក្រែន លោក Lars Ragnar Aalerud Hansen និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Sergiy Boyev។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ក្រុមហ៊ុនផលិតអ៊ុយក្រែន បានប្រាប់ក្រសួងការពារជាតិ ន័រវេសថា ខ្លួនរំពឹងថា ប្រព័ន្ធផលិតដោយប្រទេសន័រវេសដំបូង នឹងត្រូវបានដឹកជញ្ជូនទៅឱ្យអ៊ុយក្រែន មុនរដូវក្តៅនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Tore O. Sandvik បានឧ្យដឹងថា កិច្ចសហប្រតិបត្តិការនេះគឺជា “ជំហានដ៏សំខាន់ និងជាក់ស្តែង” ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ការពារជាតិន័រវេស-អ៊ុយក្រែនកាន់តែស៊ីជម្រៅ។
កិច្ចព្រមព្រៀងនេះក៏នឹងជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគីផងដែរ រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា៕
