លោក Trump បង្ហើបផែនការកាត់បន្ថយយោធា ពីមូលដ្ឋានទ័ពក្រៅប្រទេស ក្នុងប្រទេសនៅអឺរ៉ុបចំនួន៣
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកអាចនឹងកាត់បន្ថយវត្តមានយោធាអាមេរិក នៅក្នុងប្រទេសអេស្បាញ និងអ៊ីតាលី មួយថ្ងៃបន្ទាប់ពីលោកបានប្រកាសថា រដ្ឋបាលរបស់លោកកំពុង វាយតម្លៃលើការកាត់កងទ័ព ដែលអាចធ្វើទៅបាននៅក្នុង ប្រទេសអាល្លឺម៉ង់។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាននៅពេលសួរ អំពីការកាត់បន្ថយដែលអាចកើតមានថា បាទ ប្រហែលជានឹងអាចកើតឡើង។
លោក Trump បាននិយាយថា ហេតុអ្វីបានជាខ្ញុំមិនគួរ? អ៊ីតាលីមិនបានជួយអ្វីទេ។ អេស្បាញពិតជាគួរឱ្យរន្ធត់ណាស់។
លោកTrump បានរិះគន់អធិការបតីអាល្លឺម៉ង់ Friedrich Merz ម្តងទៀត ដោយអះអាងថា Merz កំពុងធ្វើការងារ ដ៏គួរឱ្យភ័យខ្លាច ។ កាលពីដើមសប្តាហ៍នេះ លោក Merz បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រូវ បានទទួលរងយ៉ាងអាម៉ាស់ ដោយសារប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី
