លោក ដូណាល់ ត្រាំ សម្ដែងការមិនពេញចិត្តជាមួយនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកមិនពេញចិត្ត ជាមួយនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយប្រទេសនៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមបទឈប់បាញ់ជាបន្តបន្ទាប់។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែខ្ញុំមិនពេញចិត្តនឹងវាទេ”។ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានប្រគល់សំណើរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលអាចធ្វើទៅបានទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍។
លោក ត្រាំ បានបន្ថែមថា “យើងទើបតែបានសន្ទនាជាមួយអ៊ីរ៉ង់។ ចូរយើងមើលថាមានអ្វីកើតឡើង ប៉ុន្តែខ្ញុំចង់និយាយថា ខ្ញុំមិនសប្បាយចិត្តទេ ពួកគេបានឈានទៅមុខ ប៉ុន្តែខ្ញុំមិនប្រាកដថាពួកគេនឹងទៅដល់ទីនោះឬអត់ទេ”។
ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា មាន “ភាពមិនចុះសម្រុងគ្នាយ៉ាងខ្លាំង” ក្នុងចំណោមថ្នាក់ដឹកនាំអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដ៏ធំសម្បើមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ប្រឆាំងនឹងអ៊ីរ៉ង់។
លោកបានលេីកឡេីងថា “ភាពជាអ្នកដឹកនាំមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងណាស់ វាមានក្រុមពីរទៅបី ឬប្រហែលជាបួន ហើយវាជាភាពជាអ្នកដឹកនាំ ដែលមានភាពមិនស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ដូច្នេះហេីយ ពួកគេទាំងអស់គ្នាចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេទាំងអស់គ្នាសុទ្ធតែមានបញ្ហា”៕
ប្រែសម្រួល ឈូក បូរ៉ា
