អឺរ៉ុប រិះគន់ផែនការរបស់លោក ត្រាំ ក្នុងការដាក់ពន្ធ ២៥%លើរថយន្តអឺរ៉ុប ថាមិនអាចទទួលយកបាន ហេីយអាមេរិកជាដៃគូ មិនអាចទុកចិត្ដបាន
ប្រ៊ុចសែល៖ ការគំរាមកំហែងពន្ធថ្មីបំផុតរបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំងនឹងសហភាពអឺរ៉ុប គឺមិនអាចទទួលយកបាននោះទដ ហើយបង្ហាញថាទីក្រុងវ៉ាស៊ីនតោន គឺជាដៃគូដែលមិនអាចទុកចិត្តបាន នេះបើតាមលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុប។
លោកបានលេីកឡេីងថា សហភាពអឺរ៉ុប និងសភាអឺរ៉ុបកំពុងគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានជាមួយសហរដ្ឋអាមេរិកនៅស្កុតឡែនកាលពីឆ្នាំមុន ហើយកំពុងធ្វើការលើច្បាប់ដើម្បីអនុវត្តវា។
លោកបានបន្ដថា “យើងកំពុងរៀបចំសេចក្តីព្រាងច្បាប់នេះ។ យើងមានជំហរសភា ហើយមានគោលបំណងបញ្ចប់រឿងនេះនៅក្នុងខែមិថុនាខាងមុខ”។
ការកត់សម្គាល់របស់លោកបានកើតឡើងបន្ទាប់ពីការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ ដែលថាលោកនឹងដំឡើងពន្ធដល់ ២៥ភាគរយលើរថយន្ត និងឡានដឹកទំនិញដែលនាំចូលពីសហភាពអឺរ៉ុប ចាប់ពីសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្លុកនេះថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀង។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានរំលោភលើកិច្ចព្រមព្រៀងនេះម្តងហើយម្តងទៀត រួមទាំងការដាក់ពន្ធលើផលិតផលជាង ៤០០ មុខដែលមានផ្ទុកដែកថែប និងអាលុយមីញ៉ូម។ លោកបានបញ្ជាក់ថា ផលិតផលទាំងនោះឥឡូវនេះត្រូវទទួលរងពន្ធជាមធ្យម ២៦ ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា
