បណ្តាប្រទេស OPEC+ យល់ព្រមលើការបង្កើនផលិតកម្ម ខណៈដែលអ៊ីរ៉ង់នៅតែរក្សាការរឹតបន្តឹងលើច្រកសមុទ្រ Hormuz
បរទេស៖ ប្រទេសចំនួនប្រាំពីរនៅក្នុងក្រុមប្រទេសផលិតប្រេង OPEC+ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ផងដែរបាននិយាយថា ពួកគេបានសម្រេចចិត្តបង្កើនផលិតកម្មចាប់ផ្តើមពីខែមិថុនា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះ “ស្ថិរភាពទីផ្សារ”។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថា ការប្តេជ្ញាចិត្តពីប្រទេសទាំង៧ ដែលរួមមានប្រទេស អាល់ហ្សេរី អ៊ីរ៉ាក់ កាហ្សាក់ស្ថាន គុយវ៉ែត និងប្រទេសអូម៉ង់ ដើម្បីបង្កើនផលិតកម្មចំនួន ១៨៨.០០០ បារ៉ែលក្នុងមួយថ្ងៃ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំតានអនឡាញ ដែលពួកគេបានធ្វើឡើងនៅថ្ងៃអាទិត្យ។
ការសម្រេចបង្កើនផលិតកម្មនេះភាគច្រើនជានិមិត្តរូប ពីព្រោះវាកើតឡើងនៅពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz នៅមាត់ឈូងសមុទ្រពែក្ស ជាកន្លែងដែលពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិប្រហែលមួយភាគប្រាំរបស់ពិភពលោកជាធម្មតាឆ្លងកាត់ ក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែល។ ការបិទនោះបានបញ្ឈប់ការដឹកជញ្ជូនប្រេងភាគច្រើនពីអ្នកផលិតឈូងសមុទ្រ និងបានទម្លាក់ប្រេងរាប់លានបារ៉ែលក្នុងមួយថ្ងៃចេញពីទីផ្សារពិភពលោក។
នេះក៏ធ្វើតាមការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការចាកចេញពីក្រុមប្រេង OPEC ដោយធ្វើឱ្យសម្ព័ន្ធមិត្តអាយុ ៦៥ ឆ្នាំដែលផលិតប្រេងឆៅប្រហែល ៤០% របស់ពិភពលោក និងមានឥទ្ធិពលយ៉ាងខ្លាំងលើតម្លៃថាមពលនៅជុំវិញពិភពលោក។
អ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកទាំង ១២ របស់អង្គការ OPEC ហើយរុស្ស៊ីមិនមែនជាប្រទេសសមាជិកទេ វាធ្វើការជាមួយសម្ព័ន្ធអ្នកផលិតប្រេងដែលមានមូលដ្ឋាននៅទីក្រុងវីយែនតាមរយៈក្រុម OPEC+៕
ប្រែសម្រួលៈ ណៃ តុលា
