ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Rubio និយាយថា យុទ្ធនាការដោយយោធា ប្រឆាំងអ៊ីរ៉ង់ គឺបានបិទបញ្ចប់ទៅហើយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារថា យុទ្ធនាការយោធា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានចាប់ផ្តើមរួមគ្នា ជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២៨ខែកុម្ភៈ គឺ បានបិទបញ្ចប់ទៅហើយ។

លោក Rubio បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា ប្រតិបត្តិការបានបញ្ចប់ ហើយ ។ ប្រតិបត្តិការដែលហៅឈ្មោះថា Epic Fury ដូចដែលប្រធានាធិបតី បានជូនដំណឹងដល់សភា។ យើងបានបញ្ចប់ជាមួយនឹងដំណាក់កាលនេះ។

លោករដ្ឋមន្ត្រីបន្តថា ៖ ឥឡូវនេះយើងបន្តទៅកាន់គម្រោងសេរីភាពនេះ ដែលជាប្រតិបត្តិការយោធា ដែលមន្ទីរបញ្ចកោណបានចាប់ផ្តើម កាលពីថ្ងៃចន្ទដើម្បីដឹកនាំនាវា ពាណិជ្ជកម្មដែលជាប់គាំងចេញពីច្រកសមុទ្រ Hormuz លោក Rubio បានបន្ត ដោយកត់សម្គាល់ថា អាទិភាពរបស់វ៉ាស៊ីនតោនឥឡូវនេះ គឺការបើកឡើងវិញនូវ ផ្លូវទឹកថាមពលពិភពលោកដ៏សំខាន់មួយនេះ។

គួរឲ្យដឹងដែរថាការប្រកាសនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ង របស់រដ្ឋបាល Trump ក្នុងការដើរចេញពីដំណោះស្រាយ ដោយប្រើប្រាស់ អំណាចសង្គ្រាម ដែលតម្រូវឱ្យប្រធានាធិបតី ស្វែងរកការអនុញ្ញាត ពីសភាដើម្បីបន្តអរិភាពយោធាបន្ទាប់ពី៦០ថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top