ម៉ិកស៊ិក ស្នើសុំភស្តុតាងពីសហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន
ម៉ិកស៊ិក៖ ម៉ិកស៊ិក បានស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់ភស្តុតាងដែលគាំទ្រការចោទប្រកាន់ប្រឆាំងនឹងលោក Ruben Rocha Moya អភិបាលរដ្ឋ Sinaloa ដែលបានលាលែងពីតំណែងជាបណ្តោះអាសន្ន និងមន្ត្រី ៩នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអាវុធ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum។
លោកស្រី Sheinbaum បានឧ្យដឹងថា សំណើនេះត្រូវបានផ្ញើតាមរយៈកំណត់ទូតមួយពីក្រសួងការបរទេសម៉ិកស៊ិក ទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បន្ទាប់ពីការពិគ្រោះយោបល់ផ្នែកច្បាប់ដោយព្រះរាជអាជ្ញាម៉ិកស៊ិក។
លោកស្រីបានលេីកឡេីងថា គោលដៅគឺសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តល់ “ភស្តុតាងរឹងមាំ” ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរម៉ិកស៊ិកស៊ើបអង្កេតករណីនេះក្រោមច្បាប់ជាតិ។
លោកស្រី Sheinbaum បានសួរអំពីភាពរឹងមាំនៃភស្តុតាង ដែលបានចេញផ្សាយរហូតមកដល់ពេលនេះ ដោយលើកឡើងពីភាពមិនគ្រប់គ្រាន់របស់វា។
លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកស្រី “នឹងមិនគ្របដណ្តប់លើនរណាម្នាក់ឡើយ” ដោយមិនគិតពីនិន្នាការនយោបាយ ហើយនឹងមិនធ្វើសកម្មភាពក្រោមសម្ពាធបរទេសឡើយ។
ការចោទប្រកាន់ប្រឆាំងនឹងលោក Rocha Moya និងអ្នកដទៃទៀតត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី២៩ ខែមេសា ដោយព្រះរាជអាជ្ញាអាមេរិកនៅក្នុងស្រុកភាគខាងត្បូងនៃទីក្រុងញូវយ៉ក៕
ប្រែសម្រួល ឈូក បូរ៉ា
