សមាជិកសភាអង់គ្លេស លាលែងពីតំណែង ដោយបើកផ្លូវសម្រាប់ការវិលត្រឡប់ របស់គូប្រជែង លោក Keir Starmer ទៅកាន់ Westminster ឡេីងវិញ
ឡុងដ៍៖ លោក Josh Simons សមាជិកសភាពលករអង់គ្លេស បានលាលែងពីតំណែងនៅ ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដើម្បីឱ្យអភិបាលក្រុង Greater Manchester លោក Andy Burnham អាចជំនួសលោកនៅក្នុងមណ្ឌលបោះឆ្នោតរបស់លោក តាមរយៈការបោះឆ្នោត ជ្រើសរើសសមាជិកសភា។
កាលាលែងនេះនឹងបើកផ្លូវ សម្រាប់ការវិលត្រឡប់របស់លោក Burnham ទៅកាន់សភា ដោយលោកត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ ថាជាគូប្រជែងដ៏មានសក្តានុពលចំពោះភាពជាអ្នកដឹកនាំ របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅក្នុងគណបក្សពលករ។
នៅក្នុងលិខិតលាលែងពីតំណែងរបស់លោក Simons នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សមាជិកសភា Makerfield បានឧ្យដឹងថា រដ្ឋាភិបាល បានបរាជ័យក្នុងការផ្តល់ការផ្លាស់ប្តូរ ដែលត្រូវការសម្រាប់មណ្ឌល បោះឆ្នោតរបស់លោក ដូច្នេះគាត់បានសម្រេចចិត្ត “បើកផ្លូវសម្រាប់មេដឹកនាំ ដែលមានភាពជ្រុលនិយម ថាមពល និងភាពក្លាហានយ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការបច្ចុប្បន្ន”។
ក្រោយមក លោក Burnham បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងស្នើសុំការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិជាតិរបស់គណបក្សពលករ (NEC) ដើម្បីឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា Makerfield។
លោក Burnham ដែលជាអតីតសមាជិកសភានៅក្នុងសភា តំណាងរាស្ត្រអស់រយៈពេល ១៦ ឆ្នាំមកហើយ បានក្លាយជាអភិបាលក្រុង Greater Manchester ចាប់តាំងពីឆ្នាំ ២០១៧។ កិច្ចខិតខំប្រឹងប្រែងពីមុន របស់លោកក្នុងការវិលត្រឡប់ទៅ Westminster ត្រូវបានរារាំងដោយ NEC នៅដើមឆ្នាំនេះ៕
