ព័ត៌មានអន្តរជាតិ

លោក Trump និងលោក Putin អាចនឹងជួបគ្នាម្តងទៀតនៅខែវិច្ឆិកាខាងមុខ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការនៃវិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងជួបគ្នាម្តងទៀតនៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនក្នុងខែវិច្ឆិកាខាងមុខ។

លោកPutin ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់គាត់ទៅកាន់ប្រទេសចិនបានប្រាប់ប្រធានាធិបតីចិន Xi Jinping ថាលោកគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen នៅថ្ងៃទី១៨និង១៩ ខែវិច្ឆិកាខាងមុខ។

ក្នុងនោះផងដែរលោក Trump ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​សប្តាហ៍​មុន​បាន​រាយការណ៍​ថា​លោក​មាន​បំណង​ចូល​រួម​កិច្ចប្រជុំកំពូលនេះផង​ដែរ។

លោក Ushakov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ៖ប្រធានាធិបតីរបស់យើងបានបញ្ជាក់ថាគាត់នឹងមកកិច្ចប្រជុំកំពូល APEC។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា៖ខ្ញុំ​គិត​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​មេដឹកនាំ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ចិន ពួកគេ​ប្រហែល​ជា​នឹង​ឆ្លង​កាត់​ផ្លូវ​មួយ ហើយ​ធ្វើ​ការ​ជួប​គ្នា​បែប​ណា​មួយនៅទីនោះ។

ជំនួយការប្រធានាធិបតីរុស្សីបានបន្ថែមថា ៖រហូតមកដល់ពេលនេះ នេះមិនទាន់មានការឯកភាពគ្នានៅឡើយទេ ប៉ុន្តែដោយសារការរំពឹងទុកបែបនេះមាន វាមិនទំនងថានរណាម្នាក់នឹងបដិសេធឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top