ដានជើងវប្បធម៌របស់លោកXi Jinping ៖ ត្រូវតែការពារ បន្តវេន និងផ្សព្វផ្សាឱ្យល្អ នូវកំណប់ទ្រព្យវប្បធម៌ចិន ទាំងនេះ
នៅខែឧសភា ឆ្នាំ២០២៥ លោកXi Jinpingប្រធានរដ្ឋចិនបានទៅទស្សនារូងភ្នំLongmenនៅទីក្រុងLuoyang ខេត្តHenan។នៅមុខរូងភ្នំBinyang លោកបានរំលឹកពីបទពិសោធន៍ ក្នុងការការពារសិលាចារឹករាជវង្ស Sui នៅពេលដែលលោកធ្វើការ នៅស្រុក Zhengding ខេត្តHebei ហើយបានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេននិងផ្សព្វផ្សាយ ឱ្យបានល្អនូវទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។
ចាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨មក ចាប់ពីទីក្រុងHepuភូមិភាគស្វយ័តGuangxiដល់វិកិណ្ណដ្ឋាន Yinxu ខេត្ត Henan ពីវិកិណ្ណដ្ឋាន Sanxingdui ខេត្តSichuan ដល់ស្រុកYunmeng ខេត្តHubei ដានជើងវប្បធម៌របស់លោកXi Jinpingបានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃអរិយធម៌ចិន ដែលបានបង្ហាញពីការគិតគូរយ៉ាងស៊ីជម្រៅ របស់លោកដែលទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រនិងប្រជាជន ។
នៅឆ្នាំ២០២៥ រូងភ្នំ Longmenបានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយការរួមបញ្ចូលគ្នា នៃវប្បធម៌និងទេសចរណ៍កំពុងក្លាយជាឧស្សាហកម្មសសរស្តម្ភ ឧស្សាហកម្មចិញ្ចឹមជីវិតរបស់ប្រជាជននិងឧស្សាហកម្មដែលផ្តល់សុភមង្គល ។
ការការពារ បន្តវេននិងផ្សព្វផ្សាឱ្យល្អ នូវទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ គឺជាទំនួលខុសត្រូវរបស់អ្នកការពារវត្ថុបុរាណជំនាន់នីមួយៗ ដែលនឹងធ្វើឱ្យវប្បធម៌ចិនភ្លឺចែងចាំងថែមទៀត នៅក្នុងយុគសម័យថ្មី៕
