លោក ត្រាំ បន្តការរិះគន់សម្ព័ន្ធមិត្ត ណាតូ ជុំវិញការគាំទ្រក្នុងសង្គ្រាមនៅអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការរិះគន់សម្ព័ន្ធមិត្តណាតូ ជុំវិញជំហររបស់ពួកគេក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយថា លោករំពឹងថា នឹងមាន “ភាពស្មោះត្រង់” ពីដៃគូអឺរ៉ុប។
លោក ត្រាំ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte នៅការិយាល័យ Oval ជាកន្លែងដែលលោកបានត្អូញត្អែរម្តងទៀតថា សម្ព័ន្ធមិត្តអឺរ៉ុប មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីគាំទ្រទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលជម្លោះនោះទេ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគ្រាន់តែចង់បានភាពស្មោះត្រង់របស់ពួកគេ”។
លោកបានបន្ថែមថា “សម្ព័ន្ធមិត្តណាូ មិនសូវល្អ ចំពោះយើងទេ នៅក្នុងការប៉ះទង្គិចគ្នាខាងយោធាតិចតួចថ្មីៗនេះ”។
លោក Rutte បានព្យាយាមបន្ថយភាពខុសគ្នារវាងអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោន លើសង្គ្រាមអ៊ីរ៉ង់ ដោយកត់សម្គាល់ថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានហោះ ចេញពីមូលដ្ឋាននានានៅទូទាំងអឺរ៉ុប ក្នុងអំឡុងពេលជម្លោះ។
លោក ដូណាល់ ត្រាំ ក៏បានឧ្យដឹងផងដែរថា លោកបានសម្រេចចិត្តចូលរួមកិច្ចប្រជុំកំពូលណាតូ នៅខែក្រោយនៅទីក្រុងអង់ការ៉ា គឺ “ដោយសារតែការគោរព” ចំពោះប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan៕
ប្រែសម្រួល ឈូក បូរ៉ា
