ព័ត៌មានអន្តរជាតិ

ទីបញ្ជាការកណ្តាលបញ្ជាក់ថា កងកម្លាំងយោធាអាមេរិក នឹងបើកការវាយប្រហារបន្ថែមជាច្រើនទៀតប្រឆាំងនឹងអ៊ីរ៉ង់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបាននិយាយថា យោធា
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវាយប្រហារជុំថ្មីមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាៈនៅម៉ោង ៣រសៀល កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការសម្រាប់រលកទីពីរនៃការ
វាយប្រហារនៅថ្ងៃនេះប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ការវាយប្រហារគឺសំដៅលើសមត្ថភាពយោធា របស់អ៊ីរ៉ង់ដែលប្រើដើម្បីគំរាមកំហែង
នាវាដែលឆ្លងកាត់ដោយសេរីតាមច្រកសមុទ្រ Hormuz។

នៅព្រឹកថ្ងៃពុធ ទីបញ្ជាការបាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅម៉ោង៦ព្រឹកម៉ោងនៅភាគខាងកើត
។ ក្នុងអំឡុងពេលរលក៩០នាទី កងកម្លាំងបានបាញ់បង្ហោះគ្រាប់បែក យ៉ាងជាក់លាក់ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ និងកន្លែងផ្ទុក
និងបាញ់បង្ហោះមីស៊ីលនៅលើកោះ Greater Tunbផង ។

កាល​ពី​ថ្ងៃ​អង្គារ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​ ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​បាន​បន្ត​ការ​បិទ​នាវា​របស់​ខ្លួន​នៅ
​ច្រក​សមុទ្រHormuz។

គួរឲ្យដឹងដែរថាកាលពីល្ងាចថ្ងៃអង្គារ យោធាអាមេរិកបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធារាប់សិបកន្លែង រួមទាំងទីតាំង
មីស៊ីល និងយន្តហោះគ្មានមនុស្សបើក សមត្ថភាពកងទ័ពជើងទឹក និងប្រព័ន្ធការពារឆ្នេរសមុទ្រ នៅជិតច្រកសមុទ្រ Hormuz និង
តំបន់ឆ្នេរអ៊ីរ៉ង់ ក្នុងការវាយប្រហាររយៈពេល៧ម៉ោងជាប់គ្នា៕

ប្រែសម្រួល៖ ស៊ុន លី

To Top