ភ្លើងឆេះព្រៃ រាប់រយកន្លែងនៅ កាណាដាបង្កជាផ្សែងពុល ក្នុងបរិយាកានៅ ទឹកដីអាមេរិក
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាភ្លើងឆេះព្រៃជាង៨០០ កន្លែងកំពុងឆាបឆេះនៅទូទាំងប្រទេសកាណាដា ជាមួយនឹងការជូនដំណឹងអំពីគុណភាពខ្យល់ឥឡូវនេះ បានពង្រីកភាគខាងត្បូង ចូលទៅក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។
គុណភាពខ្យល់នៅក្នុងផ្នែកធំ នៃរដ្ឋភាគខាងជើងនៃរដ្ឋ Michigan និង Minnesota ត្រូវបានចាត់ទុកថាក្នុងកម្រិតគ្រោះថ្នាក់ ដោយកម្មវិធីសន្ទស្សន៍គុណភាពខ្យល់ របស់សហរដ្ឋអាមេរិក ដោយពលរដ្ឋទាំងឡាយ ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ។
ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិក (NOAA) បាននិយាយនៅក្នុងការអាប់ដេត កាលពីថ្ងៃព្រហស្បតិ៍ថាការជូនដំណឹង លាតសន្ធឹងលើតំបន់ Upper Midwest តំបន់ Great Lakes និងទៅកាន់ភាគឦសានផងដែរ។
នៅប្រទេសកាណាដា ភ្លើងឆេះមួយនៅភាគខាងជើងរដ្ឋ Ontario បានបង្ខំអ្នកស្រុកមកពី First Nations ក្នុងតំបន់ឱ្យជម្លៀសចេញ ដោយប្រធានសហគមម្នាក់បាននិយាយថាសហគម របស់នាងត្រូវបានឆាបឆេះទៅជាផេះ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នមានអគ្គីភ័យចំនួន ៨៥៨កន្លែងកំពុងឆេះយ៉ាងសកម្ម នៅក្នុងប្រទេសកាណាដា រួមទាំងភ្លើងថ្មី ចំនួន៣០កន្លែងកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមប្រព័ន្ធព័ត៌មាន Canadian Wildland Fire Information System ៕









