Feature

ប្រព័ន្ធការពារដែនអាកាសសហរដ្ឋអាមេរិក កំពុងលំបាកខ្លាំងក្នុងការទប់ស្កាត់ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអនាមិកថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភថា យោធាអ៊ីរ៉ង់កំពុងបង្កើនប្រសិទ្ធភាពកាន់តែខ្លាំងក្នុងការជ្រៀតចូលការការពារដែន
អាកាសរបស់ខ្លួននៅមជ្ឈិមបូព៌ា។

យោងតាមមន្ទីរបញ្ចកោណបាននិយាយថា វាកើតឡើងពីខាងក្រោយនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅលើមូលដ្ឋានយោធាមួយក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រ ដែលបានធ្វើឱ្យសមាជិកយោធាអាមេរិក២នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន នេះបើយោងតាមមន្ទីរបញ្ចកោណ។

នៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ កាសែត New York Times បានដកស្រង់ប្រភពរបស់ខ្លួនដោយនិយាយថា ការវាយ
ប្រហារសងសឹកចុងក្រោយរបស់អ៊ីរ៉ង់ គឺជា សញ្ញាមួយបង្ហាញថា កងកម្លាំងអ៊ីរ៉ង់មិនត្រឹមតែមានស្តុកមីស៊ីលច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញក្នុងការគេចពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកទៀតផង។

កាសែត Wall Street Journal ដែល​បាន​ដក​ស្រង់​សម្តី​មន្ត្រី​អនាមិក​បាន​រាយការណ៍​ស្រដៀង​គ្នា​នេះ​ថា យោធា​អ៊ីរ៉ង់​បាន​សម្រប
​ខ្លួន​នឹង​ការ​ការពារ​របស់​សហរដ្ឋ​អាមេរិក ដោយ​បាន​បាញ់​មីស៊ីល​ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​បំផុត។

យោងតាម ​​NYT ដដែលនៅក្នុងយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ មន្ទីរបញ្ចកោណបានផ្លាស់ប្តូរកងទ័ពរបស់ខ្លួនមួយចំនួនពីអារ៉ាប់រួម និងកាតាទៅកាន់ហ្ស៊កដានី និងអ៊ីស្រាអែល។ ដោយសារប្រទេសទាំងពីរស្ថិតនៅឆ្ងាយពីទឹកដីអ៊ីរ៉ង់ ពួកគេត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយថ្នាក់ដឹកនាំយោធាអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top