ព័ត៌មានអន្តរជាតិ

អង់គ្លេសថា បានត្រៀមខ្លួនរួចហើយ ក្នុងការការពារប្រទេស បន្ទាប់ពីត្រូវអ៊ីរ៉ង់ គំរាមវាយប្រហារ

បរទេស៖ យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើការលើកឡើង របស់ប្រភពអ្នកនាំពាក្យរដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថា ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនពីការ វាយប្រហារណាមួយ «មិនថាជានៅលើទឹកដីរបស់យើង ឬមកពីបរទេសនោះទេ» បន្ទាប់ពីមានការគំរាមកំហែង ពីសំណាក់ប្រទេសអ៊ីរ៉ង់ក្នុងការវាយប្រហារ លើមូលដ្ឋានទ័ពអង់គ្លេស ដែលកំពុងផ្តល់ជំនួយដល់សហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ BreakingNews.Net ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា អ្នកនាំពាក្យរដ្ឋាភិបាលរូបនោះបានបញ្ជាក់ថា៖ «ការត្រៀមខ្លួននេះ រួមបញ្ចូលទាំងការអនុវត្តវិធីសាស្ត្រការពារដែនអាកាស និងកាំជ្រួចមីស៊ីលជាច្រើនស្រទាប់ ដែលផ្តល់ដោយកងកម្លាំងជើងទឹក កងទ័ពជើងគោកអង់គ្លេស និងកងទ័ពអាកាស ដែលបំពាក់ដោយសមត្ថភាពកម្រិតខ្ពស់ជាច្រើនប្រភេទ ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តណាតូ (NATO) របស់យើងផងដែរ» ។

សូមជម្រាបថា កាលពីពេលមុននេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក អេនឌី បឺនហាំ (Andy Burnham) បានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេស សម្រាប់ប្រតិបត្តិការប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសចំណាត់ការនេះ ដោយលើកឡើងថា អ៊ីរ៉ង់នឹងតាមកម្ទេចអ្នកណា ក៏ដោយដែល «ចូលរួមក្នុងសកម្មភាព ឈ្លានពានយោធាប្រឆាំងនឹងអ៊ីរ៉ង់ តាមគ្រប់រូបភាព»។

To Top