ការប្រកួតមនុស្សយន្តឡើងភ្នំថៃសានពិភពលោកនៃ CMG លើកទីមួយបានចាប់ដំណើរការ
ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ ការប្រកួតមនុស្សយន្តឡើងភ្នំថៃសានពិភពលោកនៃ CMG លើកទីមួយបានចាប់ដំណើរការក្នុងពិធីសម្ពោធពិពរណ៍ « ភាពវៃឆ្លាតគាំទ្រការប្រកួតប្រជែងនាពេលអនាគត៖ ពិព័រណ៍ជំនាញមនុស្សយន្តវៃឆ្លាតលើកទីមួយ » ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ។

សូមបញ្ជាក់ថា ឈ្មោះបុរាណនៃភ្នំថៃសាន គឺ Dai / Daizong / Daishan ជាប្រភពសំខាន់មួយនៃអរិយធម៌ចិនតាមដងបណ្តោយទន្លេលឿន។ ការប្រកួតមនុស្សយន្តលើកនេះធ្វើក្រោមប្រធានបទ«ឡើងភ្នំខ្ពស់ ប្រកួតវៃឆ្លាតនៅតាមភ្នំថៃសាន » ដែលបង្ហាញទាំងវប្បធម៌ភ្នំថៃសាន និងសមត្ថភាពមនុស្សយន្ត ព្រមទាំងភាពផុលផលសនៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ឧស្សាហកម្ម និងសេណារីយូរបស់ចិន៕











