ពីការព្យាយាមដើរតាមគេ ដល់ការឈានមុខគេ ម៉ូដែល AI បើកចំហរបស់ចិនគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិត
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដ៏ធំមួយរបស់ចិនបានប្រកាសថា នឹងបើកចំហនូវម៉ូដែល AI ស៊េរីថ្មីបំផុតដែលផលិតដោយក្រុមហ៊ុននេះ ពោលគឺ Kimi K3 ។ ប៉ារ៉ាមែត្រសរុបនៃម៉ូដែលនេះមានដល់ទៅ ២.៨ ទ្រីលាន គឺជាម៉ូដែល AI បើកចំហ ដែលមានទំហំប៉ារ៉ាមែត្រធំបំផុតនៅលើពិភពលោក។

យោងតាមរបាយការណ៍ប្រចាំនិទាឃរដូវឆ្នាំ២០២៦នៃវេទិកាម៉ូដែល AI បើកចំហសកលបានឱ្យដឹងថា ចំនួនដោនឡូតម៉ូដែល AI បើកចំហដែលស្រាវជ្រាវនិងអភិវឌ្ឍដោយប្រទេសចិន ត្រូវជា ៤១ % នៃចំនួនសរុបនៅលើសកលលោក ។ ក្នុងតារាងឈ្មោះម៉ូដែល AI សំខាន់ៗ ដែលប្រើប្រាស់ជាទូទៅនៅលើពិភពលោក ពីលេខរៀងទីមួយដល់ទីប្រាំមួយ សុទ្ធតែជាម៉ូដែល AI ដែលផលិតដោយក្រុមហ៊ុនចិន។
តាមស្ថិតិបានឱ្យដឹងថា ចិនជាប្រទេសដែលមានចំនួនប៉ាតង់ AI ច្រើនបំផុតនៅលើពិភពលោក ពោលគឺត្រូវជាចំនួន ៦០% នៃប៉ាតង់ AI របស់ពិភពលោក ។ ស្របនឹងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវម៉ូដែលបើកចហ , AI នឹងបញ្ចូលកម្លាំងចលករដែលអាចដំណើរការបានយូរសម្រាប់ការអភិវឌ្ឍឧស្សាហកម្មបែបថ្មីនិងសេដ្ឋកិច្ចឌីជីថលប្រកបដោយគុណភាពខ្ពស់ ៕
