Feature

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរៀបចំពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សក្រោមអធិបតីភាពរបស់លោក Xi Jinping

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សនៅទីស្តីការរដ្ឋZhongnanhai ដើម្បីស្តាប់មតិយោបល់និងសំណូមពររបស់គណៈកម្មាធិការមជ្ឈិមនៃគណបក្សប្រជាធិបតេយ្យ ប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន និងតំណាងឥស្សរជនក្រៅបក្សអំពីស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងការងារសេដ្ឋកិច្ចប្រចាំឆមាសទីពីរឆ្នាំ២០២៦។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់ថា  ដើម្បីធ្វើការងារសេដ្ឋកិច្ចប្រចាំឆមាសទីពីរនៃឆ្នាំ២០២៦នេះឱ្យបានល្អ  យើងត្រូវប្រកាន់ខ្ជាប់ទិសដៅទូទៅនៃការងារដែលស្វែងរកវឌ្ឍនភាពក្នុងខណៈពេលដែលរក្សាបាននូវស្ថិរភាព  អនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ចំគោលដៅ និងទូលំទូលាយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី  ត្រូវគ្រោងផែណការសម្រាប់ស្ថានការណ៍ជាតិ និងអន្តរជាតិឱ្យកាន់តែល្អប្រសើរ ព្រមទាំងគ្រោងផែនការសម្រាប់ការអភិវឌ្ឍ និងសន្តិសុខ។

យើងត្រូវប្រកាន់ខ្ជាប់នូវកំណែទម្រង់ និងការបើកចំហឱ្យកាន់តែស៊ីជម្រៅ ពន្លឿនការជំរុញការផ្លាស់ប្តូររវាងកម្លាំងចលករចាស់ និងថ្មី ព្រមទាំងអនុវត្តគោលនយោបាយហិរញ្ញវត្ថុដែលមានលក្ខណៈសកម្មជាងមុន និងគោលនយោបាយរូបិយវត្ថុដែលមានលក្ខណៈធូររលុងក្នុងកម្រិតសមរម្យ។ត្រូវជំរុញគោលនយោបាយដែលមានស្រាប់ដើរតួនាទីប្រកបដោយប្រសិទ្ធភាព រៀបចំផែនការ និងដាក់ចេញគោលនយោបាយថ្មីៗដែលអាចអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ពង្រីកតម្រូវការក្នុងស្រុក និងបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ ធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន បង្កើនសន្ទុះអភិវឌ្ឍន៍ និងបំផុសកម្លាំងរស់រវើកក្នុងសង្គម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់ឱ្យឆ្ពោះទៅរកទិសដៅថ្មី និងកាន់តែប្រសើរឡើង ដើម្បីខិតខំសម្រេចបាននូវការចាប់ផ្តើមដ៏ល្អនៃ “ផែនការ៥ឆ្នាំទី១៥”៕

To Top