Feature

លោក Xi Jinping សង្កត់ធ្ងន់ថា​ ត្រូវពង្រឹង​ការណែនាំ​ផ្នែក​នយោបាយ ធ្វើឱ្យស៊ីជម្រៅនូវ​ការអភិវឌ្ឍដោយ​ច្នៃប្រឌិតថ្មី និងជំរុញការធ្វើទំនើបកម្មការការពារ​ជាតិ និង​កងទ័ពប្រកបដោយគុណភាពខ្ពស់

រសៀលថ្ងៃទី៣០  ខែកក្កដា ​ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំការសិក្សាជាក្រុមលើកទី២៧ស្តីពីការជំរុញការធ្វើទំនើបកម្ម​ការការពារ​ជាតិ និង​កងទ័ព ប្រកបដោយគុណភាពខ្ពស់ ។

លោកXi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា​​​  ក្នុងអំឡុងពេល«ផែនការ៥ឆ្នាំទី១៥» យើងត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពីការពង្រឹងយោធាក្នុងយុគសម័យថ្មី ពង្រឹងការណែនាំផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី និងជំរុញការធ្វើទំនើបកម្មការការពារ​ជាតិ និង​កងទ័ពប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅតស៊ូក្នុងឱកាសខួប១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមពេលកំណត់ និងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រដ៏រឹងមាំ សម្រាប់ការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសជាតិខ្លាំងក្លា និងបុព្វហេតុដ៏អស្ចារ្យនៃស្តារប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

ការសិក្សាជាក្រុមលើកនេះបានធ្វើឡើងមុនទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន១ សីហា​ ។ លោកXi Jinping បានតាងនាមឱ្យ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការយោធាមជ្ឈិមចិនសម្តែងការជូនពរដល់កងទ័ពរំដោះប្រជាជនចិនគ្រប់រូប៕

To Top