លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិចំនួន២ ដើម្បីកាត់បន្ថយសញ្ជាតិពីកំណើត នៅលេីទឹកដីអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន២ ដើម្បីកាត់បន្ថយសញ្ជាតិពីកំណើត ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់រដ្ឋបាល បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលប្រឆាំងនឹងបទបញ្ជាមុនរបស់ខ្លួន។
លោក ត្រាំ បានឧ្យដឹងនៅក្នុងការិយាល័យរាងពងក្រពើនៃសេតវិមានថា “យើងមានការសម្រេចចិត្តដ៏អកុសលមួយ នៅក្នុងតុលាការកំពូលទាក់ទងនឹងសិទ្ធិ ពីកំណើត វាជិតដល់ហើយ”។ “ដូច្នេះយើងកំពុងធ្វើការកែតម្រូវ” ។
បទបញ្ជាមួយក្នុងចំណោមបទបញ្ជាទាំងនេះ ផ្តោតលើ “ទេសចរណ៍កំណើត” ដែលត្រូវបានកំណត់ ថា ជាការចូលរបស់ជនបរទេសណាមួយ ចូលទៅក្នុងសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់គោលបំណង សម្រាលកូននៅលើដីសហរដ្ឋអាមេរិក ឬកិច្ចខិតខំប្រឹងប្រែងណាមួយដោយជនបរទេសណាមួយ ដើម្បីសម្រួលដល់ការចូលបែបនេះ នេះបើយោងតាមសេតវិមាន។
បទបញ្ជាមួយទៀតពង្រីកនិយមន័យរបស់មនុស្ស ដែលមិនមានសិទ្ធិទទួលបានសញ្ជាតិពីកំណើត រួមទាំងកូនរបស់បុគ្គលិករដ្ឋាភិបាលបរទេស កូនរបស់សមាជិកនៃអង្គការភេរវកម្មបរទេស ដែលបានកំណត់ ក៏ដូចជាកូនរបស់មនុស្សដែលចូលរួមក្នុងសកម្មភាពក្លែងបន្លំ ដើម្បីទទួលបានសញ្ជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា









