កំពង់ផែនាំចេញគ្រាប់ធញ្ញជាតិចំនួន ៣ របស់អ៊ុយក្រែន ត្រូវបញ្ឈប់ប្រតិបត្តិការ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី
គៀវ៖ កំពង់ផែទឹកជ្រៅចំនួនបីរបស់អ៊ុយក្រែនដែលគ្រប់គ្រងការនាំចេញផលិតផលកសិកម្មចំនួន ៩០ ភាគរយរបស់ប្រទេសបានបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន។
ក្រសួងបានឧ្យដឹងថា រុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ១៨០ លើកលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Greater Odesa ចាប់តាំងពីដើមឆ្នាំ ២០២៦។
ទីភ្នាក់ងារសារព័ត៌មាន UNN បានរាយការណ៍ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក្នុងឆ្នាំទីផ្សារ ២០២៦-២០២៧ អាចធ្លាក់ចុះមកត្រឹម ២៩,៦ លានតោន ធ្លាក់ចុះ ៥៤ ភាគរយពីការព្យាករណ៍ពីមុន៕
ប្រែសម្រួល ឈូក បូរ៉ា
