Feature

រឿង ” Once Upon A Time in the Middle East “៖ ខ្សែភាពយន្តប្រឆាំងសង្គ្រាមរបស់ចិន ដែលរំលឹកដល់ប្រជាជនអំពីគុណតម្លៃនៃសន្តិភាព

ថ្មីៗនេះ​ ខ្សែភាពយន្ត ” Once Upon A Time in the Middle East ” កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនីមួយៗដែលរំលឹកអំពីតម្លៃនៃរបៀបជីវភាពរស់នៅដ៏សុខសាន្ត និងស្ងប់សុខ សម្រាប់គ្រួសារនីមួយៗ។ ខ្សែភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវប្រតិបត្តិការជួយសង្គ្រោះជីវិតរបស់មេចុងភៅជនជាតិចិនម្នាក់ក្នុងស្ថានភាពវឹកវរ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។

អ្នកទស្សនាជាច្រើនបាននិយាយថា នេះគឺជាខ្សែភាពយន្តចិនមួយដែលចាក់ចំបេះដូងខ្លាំងបំផុត ដែលពួកគេធ្លាប់បានមើលក្នុងរយៈពេលជាច្រើនឆ្នាំ! បញ្ញាវន្តខ្លះបានយល់ឃើញថា ក្នុងនាមជាខ្សែភាពយន្តប្រឆាំងនឹងសង្គ្រាមដំបូងគេរបស់ប្រទេសចិន រឿង” Once Upon A Time in the Middle East ”  បានចាក់បញ្ចូលនូវជោគវាសនារួម ការរួមរស់ដោយសន្តិភាព និងការប្រឆាំងអនុត្តរភាពរបស់ប្រជាជនចិន ដែលធ្វើឱ្យវាក្លាយជាខ្សែភាពយន្តដ៏ឆ្នើមមួយ!

ភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវរបស់មេចុងភៅជនជាតិចិនម្នាក់មកពីតំបន់ភាគឦសានប្រទេសចិន ដែលមកដល់តំបន់មជ្ឈិមបូព៌ាដើម្បីរកស៊ីចិញ្ចឹមជីវិត ដោយផ្តល់នូវការពណ៌នាយ៉ាងជ្រាលជ្រៅ និងរំជួលចិត្តអំពីភាពសាហាវឃោរឃៅនៃសង្គ្រាម។ គំនិតផ្តួចផ្តើមនៃ “សហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ” បង្ហាញយ៉ាងជ្រាលជ្រៅនៅក្នុងសាច់រឿងនៃខ្សែភាពយន្តនេះ។

ឃ្លា​ដែល​ថា “នៅ​ភោជនីយដ្ឋាន​យើងមាន​តែ​សន្តិភាព និង​អាហារ​ឆ្ងាញ់ៗ” នៅក្នុងខ្សែភាពយន្ត​នេះ​បាន​ក្លាយជា​ចំណុច​លេចធ្លោ ​នៃ​ខ្សែភាពយន្ត​ទាំងមូល។ វីរបុរស​គឺ ជា​ចុងភៅ​ជនជាតិ​ចិន និង​ជា​មនុស្ស​សាមញ្ញ​ម្នាក់​ៗ។ ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុងបរិបទនៃ​មជ្ឈិមបូព៌ា​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម។ ទោះបីជា​ស្នាដៃ​សិល្បៈ​ក៏ដោយ ក៏ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​គិត​ពិចារណាអំពី​ខ្សែភាពយន្ត​នេះ ​គឺ​ការព្រមាន​ជាក់ស្តែង​របស់​វា៕

To Top