Feature

ច្រកសមុទ្រហ័រមូស នឹងត្រូវបើកឡេីងវិញ​ ប៉ុន្ដែស្ថិតក្រោមការបញ្ជារបស់អ៊ីរ៉ង់

តេអេរ៉ង់៖ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ច្រកសមុទ្រហ័រមស នឹងត្រូវបិទ និងបើក​ ប៉ុន្ដែស្ថិតក្រោមការបញ្ជារបស់អ៊ីរ៉ង់​ តែប៉ុណ្ណោះ។

លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់នៅលើ X ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានលេីកឡេីងកាលពីថ្ងៃសុក្រថា លោកនឹងប្រកាសច្រកសមុទ្រនេះថា​ ជាទឹកដីរបស់សហរដ្ឋអាមេរិក​ ក្នុងពេលឆាប់ៗនេះ។

លោកបានលេីកឡេីងថា “ច្រកសមុទ្រហ័រមូស​ មិនអាចត្រូវបានចាប់យក​ ឬគ្រប់គ្រងដោយនាវាផ្ទុកយន្តហោះ ឬដោយការចេញបញ្ជា និងសុន្ទរកថាខ្លីៗនោះទេ។ អ៊ីរ៉ង់មិនខ្លាចការគំរាមកំហែង ឬភ័យខ្លាចដោយការបង្ហាញអំណាចនោះទេ”។

លោកបានបន្ថែមថា “ច្រកសមុទ្រនេះនឹងត្រូវបិទ និងបើកតែក្រោមការបញ្ជារបស់អ៊ីរ៉ង់ប៉ុណ្ណោះ”។

អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រនេះនៅថ្ងៃទី២៨​ ខែកុម្ភៈ ដោយហាមឃាត់ការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវាដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់។

លោក ត្រាំ​ បានថ្លែងក្នុងអំឡុងពេលជួបជុំមួយនៅទីក្រុងញូវយ៉កថា “បន្ទាប់ពីយើងបញ្ចប់ការកម្ចាត់អ៊ីរ៉ង់ ដែលកំពុងត្រូវបានកម្ចាត់យ៉ាងធ្ងន់ធ្ងរ ឆាប់ៗនេះខ្ញុំនឹងប្រកាសច្រកសមុទ្រហ័រមូស​ ជាទឹកដីរបស់សហរដ្ឋអាមេរិក”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top