អ៊ីរ៉ង់ អះអាងថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង លើការបន្តការចរចាជាមួយអាមេរិកនៅឡើយទេ
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRIB ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា អ៊ីរ៉ង់មិនទាន់បានធ្វើការសម្រេចចិត្តណាមួយលើការបន្តការចរចាជាមួយសហរដ្ឋអាមេរិកនៅឡើយទេ។
នៅក្នុងបទសម្ភាសន៍មួយ លោក Araghchi បានកត់សម្គាល់ថា សារកំពុងត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួល គឺកាតា និងប៉ាគីស្ថាន “ប៉ុន្តែនេះមិនមានន័យថា ជាការចរចាទាល់តែសោះ”។
លោកបានកត់សម្គាល់ថា អនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរក្នុងខែមិថុនា បានប្រកាសពីការបញ្ចប់សង្គ្រាម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបាន “រំលោភ” អនុស្សរណៈនៃការយោគយល់គ្នា ហើយការប៉ះទង្គិចគ្នាបានចាប់ផ្តើមម្តងទៀត។
លោកបានលេីកឡេីងថា ការចរចាកំពុងដំណើរការរវាងអ៊ីរ៉ង់ និងអូម៉ង់ ដើម្បីកំណត់ផ្លូវថ្មីសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពរបស់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស។ «ហើយយើងកំពុងរចនាផ្លូវបណ្ដោះអាសន្នមួយ ដែលនឹងប្រែក្លាយទៅជាផ្លូវអចិន្ត្រៃយ៍នៅដំណាក់កាលបន្ទាប់»។
លោកបានបន្ថែមថា «យើងអាចនឹងឈានដល់ការសន្និដ្ឋានក្នុងពេលឆាប់ៗនេះ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ដថា ការបើកច្រកសមុទ្រឡើងវិញ គឺអាស្រ័យលើការបំពេញលក្ខខណ្ឌផ្សេងទៀត «ដែលសហរដ្ឋអាមេរិក ត្រូវតែប្តេជ្ញាចិត្ត»៕
ប្រែសម្រួល ឈូក បូរ៉ា
