ព័ត៌មានអន្តរជាតិ

អាចទៅរួចទេ​ ដែលលោក ត្រាំ លើកឡើងពីគំនិតនៃការប្រកាសថា​ ច្រកសមុទ្រហ័រមូស ជាទឹកដីរបស់សហរដ្ឋអាមេរិក

គែរ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក លោក Trump បានលើកឡើងពីគំនិតនៃការប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក — តើវាអាចទៅរួចទេ?

ប្រភព៖ XinhuaEditor៖ huaxia2026-08-17 17:12:15

គែរ ថ្ងៃទី១៧ ខែសីហា (ស៊ីនហួ) — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានលេីកឡេីងនាថ្មីៗនេះថា បន្ទាប់ពីសហរដ្ឋអាមេរិក​ បានបញ្ចប់ការ «កម្ចាត់អ៊ីរ៉ង់» លោកនឹង «ឆាប់ៗនេះ» ប្រកាសថា​ ច្រកសមុទ្រហ័រមូា ជាទឹកដីរបស់សហរដ្ឋអាមេរិក។

ការគំរាមកំហែងនេះបានកើតឡើងប៉ុន្មានថ្ងៃមុនពេលរយៈពេល ៦០ ថ្ងៃសម្រាប់ការចរចាដែលមានគោលបំណងបញ្ចប់សង្គ្រាមត្រូវបានកំណត់ឱ្យផុតកំណត់នៅថ្ងៃចន្ទ។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា ប្រទេសទាំងពីរបានយល់ព្រមបញ្ឈប់អរិភាព និងចរចាកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ ថ្ងៃ។

អ្នកវិភាគឧ្យដឹងថា ការកត់សម្គាល់នេះមិនមែនជាផែនការ​ ដែលបានគិតគូរដើម្បីអះអាងអធិបតេយ្យភាពលើផ្លូវទឹកឆ្លងកាត់នោះទេ ជាជាងយុទ្ធសាស្ត្រដាក់សម្ពាធដែលប្រថុយនឹងជំហរដ៏រឹងមាំ និងធ្វើឱ្យការវិលត្រឡប់ទៅរកការចរចាមានភាពស្មុគស្មាញ។

បន្ទាប់ពីការកត់សម្គាល់របស់លោក ត្រាំ​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក​ Seyed Abbas Araghchi បានឧ្យដឹងថា សារនានាកំពុងត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល “ប៉ុន្តែនេះមិនមានន័យថា​ ជាការចរចាទាល់តែសោះ”។

លោក Araghchi បានលេីកឡេីងថា អនុស្សរណៈនៃការយោគយល់គ្នាខែមិថុនាបានផ្តល់នូវចំណុចបញ្ចប់សង្គ្រាម ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើកិច្ចព្រមព្រៀង ដែលនាំឱ្យមានការប៉ះទង្គិចគ្នាឡើងវិញ។

អ្នកសង្កេតការណ៍ឧ្យដឹងថា ការវិវត្តបង្ហាញថា បទឈប់បាញ់បណ្តោះអាសន្នមិនបានដោះស្រាយភាពខុសគ្នាសំខាន់ៗរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នោះទេ។

លោក Abdulaziz Alshaabani អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Al Riyadh សម្រាប់ការសិក្សានយោបាយ និងយុទ្ធសាស្ត្រនៅអារ៉ាប៊ីសាអូឌីត បានឧ្យដឹងថា “បញ្ហាជាមូលដ្ឋានគឺថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់​ មិនទាន់បានដោះស្រាយការខ្វែងគំនិតស្នូលរបស់ពួកគេនៅឡើយទេ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top