តម្លៃប្រេងឡើងថ្លៃ ខណៈដែលក្តីសង្ឃឹមសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងថយចុះ បង្កើនហានិភ័យនៃការផ្គត់ផ្គង់
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ខណៈដែលការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាបានថយចុះ ដោយអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងប្រកាន់យកជំហរវាយលុកខាងយោធាបន្ថែមទៀត ចំណែកសហរដ្ឋអាមេរិកបានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់ ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 62 សេន ឬ 0.7% ដល់ 91.49 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើងនៅថ្ងៃចន្ទ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣០ ខែកក្កដា។
ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង 75 សេន ដល់ 85.25 ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែបានកើនឡើងពីវគ្គមុនជាង 1% ដល់ 85.37 ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា។
សូមជម្រាបថា វឌ្ឍនភាពខាងក្រៅលើការចរចាសន្តិភាព និងការបន្តចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ជាយុទ្ធសាស្ត្របានបញ្ឈប់ ដោយគំរាមកំហែងដល់ការពង្រីកជម្លោះដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
ប្រែសម្រួលៈ ណៃ តុលា
