ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បដិសេធការអះអាង របស់អារ៉ាប់រួមលើបញ្ហាថា មីស៊ីលដែលបានបាញ់បង្ហោះពីទឹកដីអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅព្រឹកថ្ងៃពុធនេះ បានច្រានចោលសេចក្តីថ្លែងការណ៍របស់សហភាពអារ៉ាប់រួម (UAE) ដែលថា មីស៊ីលផ្លោងចំនួន២គ្រាប់ត្រូវបានបាញ់កាលពីថ្ងៃអង្គារ ចេញពីទឹកដីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ ទឹកដីអារ៉ាប់រួមUAE ។

លោកBaghaei បានធ្វើការបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថាអាកប្បកិរិយារបស់ UAE គឺផ្ទុយនឹងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ និងបានរំខានដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្ត ដើម្បីលើកកម្ពស់ការជឿ ទុកចិត្តក្នុងចំណោមប្រទេសក្នុងតំបន់និងទប់ស្កាត់ការកើនឡើង នៃអសន្តិសុខនៅក្នុងតំបន់។

លោកបានអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់ជៀសវាងពីការចោទប្រកាន់ គ្មានមូលដ្ឋាន ដែលបានផ្តល់ឱ្យនូវផលវិបាក ដែលមានស្រាប់ដោយសារ តែសកម្មភាពព្យាបាទ នៅតែបន្តដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។

ក្រសួងការពារជាតិរបស់អេមីរ៉ាតអារ៉ាប់រួមបាននិយាយកាលពីថ្ងៃអង្គារថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានរកឃើញមីស៊ីលផ្លោងចំនួន២ គ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ប្រទេសនេះ ដោយបន្ថែមថាមីស៊ីលទាំងនេះកំពុងតម្រង់គោលដៅលើចរាចរណ៍ដែនសមុទ្រ។

ក្រសួងបាននិយាយថា មីស៊ីលទីមួយបានធ្លាក់នៅខាងក្រៅដែនទឹករបស់ UAE ខណៈគ្រាប់ទីពីរធ្លាក់ក្នុងដែនទឹករបស់ប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top