ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ បង្កើតច្រករបៀងដឹក ជញ្ជូនប្រេងឆ្លងកាត់ ច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិក​ បានបង្កើតច្រករបៀង ដឹកជញ្ជូនដោយស្ងាត់ៗចូល និងចេញពីច្រកសមុទ្រហ័រមូស ដើម្បីដឹកជញ្ជូនប្រេងរាប់លានបារ៉ែល ជារៀងរាល់ថ្ងៃ ។

ប្រតិបត្តិការនេះបានចាប់ផ្តើមអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមាននាវាដឹកប្រេងចំនួន ១៥ ទៅ ២០ គ្រឿងធ្វើដំណើរចូល និងចេញពីផ្លូវទឹក ថាមពលសកលជារៀងរាល់យប់ តាមរយៈច្រកសមុទ្រភាគខាងត្បូង តាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ ខណៈដែលការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ នៅតែស្ថិតក្នុងភាពជាប់គាំង។​ យោងតាមមន្ត្រីអាមេរិក ការនាំចេញជាមធ្យមប្រចាំថ្ងៃបានកើនឡើង ហើយឥឡូវនេះកេីនឡេីងជិតដល់ ១០ លានបារ៉ែលហើយ។

មន្ត្រីអាមេរិកម្នាក់ ដែលដឹងច្បាស់ អំពីបញ្ហានេះ ត្រូវបានដកស្រង់សម្តីដែលថា​ “យើងបានគ្រប់គ្រងផ្លូវទឹក ភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស​ អស់រយៈពេលពីរខែមកហើយ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម​ អាចជាការរំខាន ប៉ុន្តែពួកគេមិនគ្រប់គ្រងច្រកសមុទ្រនោះទេ”។

យោងតាមរបាយការណ៍ កងទ័ពអាកាសអាមេរិក មានយន្តហោះចម្បាំង ដែលការពារប្រឆាំងនឹងមីស៊ីលបញ្ជាទិស និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដោយបន្ថែមថា នាវាមួយចំនួន ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប៉ុន្តែនាវាជាច្រើនត្រូវបានបញ្ឈប់ ដោយយោធាអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top