កងឆ្មាំបដិវត្តអ៊ីរ៉ង់ គម្រាមប្រើប្រាស់អាវុធកាន់តែសាហាវ ជាងនេះទៀតប្រសិនបើសង្គ្រាមថ្មីៗ នឹងនៅតែបន្ត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGC
បាននិយាយថា ប្រទេសនេះនឹងប្រើប្រាស់អាវុធ បំផ្លិចបំផ្លាញអាក្រក់ជាងនេះ បន្ថែមទៀត ប្រសិនបើសង្គ្រាមថ្មីៗចាប់ផ្តើម
ប្រឆាំងនឹងខ្លួន។
អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន
Defa Press របស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ និង៤០ ថ្ងៃ
ដែលបានដាក់ប្រឆាំងនឹងប្រទេសកាលពីខែមិថុនាឆ្នាំមុន និងចុងខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Mohebbi បាននិយាយថា ៖ប្រសិនបើសង្រ្គាមមួយផ្សេងទៀតចាប់ផ្តើម អាវុធរបស់យើងពិតជានឹងខុសគ្នា ទាក់ទងនឹង
ការបង្កើតក្បាលគ្រាប់របស់មីស៊ីល ក៏ដូចជាភាពជាក់លាក់ និងរយៈចម្ងាយរបស់ពួកគេ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនដែលបញ្ឈប់ការផលិតសព្វាវុធរបស់ខ្លួនឡើយ ដោយបន្ថែមថា ថាមពលបំផ្លិចបំផ្លាញ
នៃក្បាលគ្រាប់ដែលប្រើក្នុងមីស៊ីលថ្មីៗ របស់ IRGC គឺធំជាងម៉ូដែលដែលប្រើក្នុងសង្គ្រាមមុនៗ។
កាលពីថ្ងៃទី២៨ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា លើទីក្រុងតេហរ៉ង់និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល របស់ប្រទេសគឺលោក Ali Khamenei មេបញ្ជាការយោធា និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបនឹងរលកនៃការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកសំដៅលើមូលដ្ឋាននិងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងអាមេរិក
ក្នុងតំបន់ជាច្រើនទីតាំង៕
ប្រែសម្រួល៖ស៊ុនលី








