ប្រទេសហុងគ្រីដាក់ចំណាត់ថ្នាក់រដ្ឋាភិបាលទីក្រុងមូស្គូគឺ ជាការគម្រាមកំហែងរបស់ខ្លួន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសហុងគ្រីចាត់ទុករុស្ស៊ីថាជាការគំរាមកំហែងដល់ ហុងគ្រី អឺរ៉ុប និងសណ្តាប់ធ្នាប់ពិភពលោកទាំងមូលនេះបើយោងតាមសេចក្តីណែនាំគោលនយោបាយ ការបរទេសដែលចេញផ្សាយដោយរដ្ឋាភិបាលគាំទ្រសហភាពអឺរ៉ុបថ្មីរបស់ប្រទេសនេះ។
សេចក្តីថ្លែងការណ៍នេះគឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងពីទំនាក់ទំនងជាក់ស្តែងដែលបន្តដោយអតីតនាយករដ្ឋមន្ត្រីលោក Viktor Orban ។
វាត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Peter Magyar កាលពីថ្ងៃអង្គារ ឯកសារនេះចែងថាហុងគ្រី
ថ្កោលទោសការឈ្លានពានរបស់យោធារុស្ស៊ី និងគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាព
ទឹកដីរបស់អ៊ុយក្រែនក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងទទួលស្គាល់សិទ្ធិការពារខ្លួនរបស់អ៊ុយក្រែន។
ឯកសារនេះបានបញ្ជាក់ថា៖អាកប្បកិរិយារបស់រុស្ស៊ីបង្កការគំរាមកំហែងដល់ហុងគ្រី អឺរ៉ុប និងសណ្តាប់ធ្នាប់ពិភពលោក
ហើយថែមទាំងធ្វើឱ្យជនជាតិភាគតិចហុងគ្រីដែលរស់នៅក្នុងតំបន់ Transcarpathia ស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ
ដូច្នេះយើងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងចាប់ផ្តើមការចរចាឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាព
និងការធានាសន្តិសុខរយៈពេលវែង៕
ប្រែសម្រួល៖ស៊ុនលី
