Feature

លោក Netanyahu ប្រកាសដាក់បញ្ចូលតំបន់មួយចំនួននៅ West Bank ក្លាយជាទឹកដីរបស់អ៊ីស្រាអែល

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបន្តសាងសង់ការតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ដើម្បីរៀបចំសម្រាប់រលកដ៏ធំនៃអន្តោប្រវេសន៍ជនជាតិជ្វីហ្វ។

ការពង្រីកការតាំងទីលំនៅថ្មីបំផុតរបស់អ៊ីស្រាអែលបានបង្កឱ្យមានការស្តីបន្ទោសពីប្រទេសជិតខាងអារ៉ាប់ និងដៃគូលោកខាងលិចយ៉ាងខ្លាំង។

លោក Netanyahu បាននិយាយនៅក្នុងទីក្រុង Jerusalem កាលពីថ្ងៃអង្គារថា៖ថ្ងៃនេះ បងប្អូនប្រុសស្រីរបស់យើងជាច្រើននៅជុំវិញពិភពលោកបានយល់ថានេះគឺជាទឹកដីរបស់យើង ហើយវានឹងនៅតែជារបស់យើងហើយនៅពេលដែលខ្ញុំនិយាយថាទឹកដីរបស់យើង បុរសជនជាតិយូដា និងស្ត្រីជនជាតិយូដា

គ្រប់រូប កំពុងបើកទ្វារបើកចំហរងចាំ។ យើងកំពុងរង់ចាំអ្នក។ យើងកំពុងរៀបចំទ្វារសម្រាប់ Aliyah (ឬជាទ្វាសម្រាប់អន្តោប្រវេសន៍របស់ជនជាតិយូដាទៅកាន់ទឹកដីអ៊ីស្រាអែល)។ 

រំលឹកដែរថាប្រជាជនអ៊ីស្រាអែលបានធ្វើចំណាកស្រុកក្នុងចំនួនកើនឡើងចាប់តាំងពីការវាយប្រហារឆ្នាំ ២០២៣របស់ពួកហាម៉ាស និងសង្រ្គាមជាបន្តបន្ទាប់នៅលើហ្គាហ្សា។

ជនជាតិអ៊ីស្រាអែលជាង១៥ម៉ឺន នាក់បានចាកចេញពីប្រទេសពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍របស់ទស្សនាវដ្តី៩៧២ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយបែបនេះនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមប្រឹក្សាតំបន់ Binyamin ដែលគ្រប់គ្រងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វចំនួន៤៧ទីតាំង

នៅ West Bank ។ ការតាំងទីលំនៅទាំងអស់នេះ ដែលមានទីតាំងនៅក្រៅព្រំដែនឆ្នាំ១៩៦៧របស់អ៊ីស្រាអែលត្រូវបានចាត់ទុកថាខុសច្បាប់ដោយអង្គការសហប្រជាជាតិ ហើយការផ្ទេរ

ប្រជាជនរបស់អ៊ីស្រាអែលទៅពួកគេត្រូវបានចាត់ទុកថាជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top