IRGC អ៊ីរ៉ង់អះអាងថា ច្រកសមុទ្រហ័រមូស នឹងមិនត្រូវបានបើកឡេីងវិញនោះទេ ប្រសិនបើសហរដ្ឋអាមេរិក បដិសេធមិនទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស នឹងមិនត្រូវបានបើកឡេីងវិញនោះទេ ប្រសិនបើសហរដ្ឋអាមេរិកមិនទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ នេះបើយោងតាមសារព័ត៌មានផ្លូវការ Sepah News របស់ស្ថាប័ន IRGC។
អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានប្រាប់អ្នកយកព័ត៌មានថា ផ្លូវទឹកយុទ្ធសាស្ត្រនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ហើយគ្មាននាវាណាមួយអាចឆ្លងកាត់វាដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ឡើយ។
លោកបានលេីកឡេីងថា “នាវាចម្បាំងសត្រូវទាំងអស់មានចម្ងាយយ៉ាងហោចណាស់ ៤០០ គីឡូម៉ែត្រពីច្រកសមុទ្រហ័រមូស ហើយពីទស្សនៈយោធា និងទឹកដី គ្មាននាវាណាមួយអាចឆ្លងកាត់ផ្លូវទឹកនេះដោយគ្មានការអនុញ្ញាត និងការគ្រប់គ្រងរបស់អ៊ីរ៉ង់នោះទេ” ដោយបន្ថែមថា សូម្បីតែផ្លូវនៅជិតប្រទេសអូម៉ង់ ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ទាំងស្រុង ខណៈពេលដែលគូសបញ្ជាក់ថា ច្រកសមុទ្រហ័រមូស ជាកម្មសិទ្ធិរបស់អ៊ីរ៉ង់ និងអូម៉ង់។
លោកបានបន្ដថា អ៊ីរ៉ង់ និងអូម៉ង់ បានសម្រេចបានកិច្ចព្រមព្រៀងលើចំណែករៀងៗខ្លួននៃច្រកសមុទ្រ និងប្រាក់ចំណូលរបស់ខ្លួនបន្ទាប់ពីការចរចា។
លោកបានស្តីបន្ទោសការរារាំង របស់សហរដ្ឋអាមេរិក ចំពោះការពន្យារពេលដំណើរការចរចា ដោយបានកត់សម្គាល់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ត្រឡប់ទៅរកអនុស្សរណៈយោគយល់គ្នា (MoU) ដែលខ្លួនបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ក្នុងខែមិថុនា អ៊ីរ៉ង់ អាចបើកច្រកសមុទ្រហ័រមូស ក្នុងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
