Feature

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ត្រូវបានបណ្តេញចេញពីតំណែង និងថែទាំងត្រូវបានទម្លាក់ឋានៈពីថ្នាក់ដឹកនាំបក្សកាន់អំណាចថែមទៀត

‎បរទេស៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ត្រូវបានបណ្តេញចេញពីតំណែងជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំយោធារបស់ប្រទេស, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យ (ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦)។

‎យោងតាមសារព័ត៌មាន The Hindu ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហានេះថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា “ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ” ត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ (ថ្ងៃទី ២៩ខែសីហា) ដឹកនាំដោយលោក គីម ជុងអ៊ុន។

‎លោក ណូ ក្វាង ឆុល មិនត្រឹមតែត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទម្លាក់ឋានៈជាថ្នាក់ដឹកនាំបក្សកាន់អំណាចទៅជា “អនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវ” នេះបើយោងតាម ដារព័ត៌មាន KCNA។

‎ចំណែកលោក គីម សុង ជី នាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី។

‎មន្ត្រីជាន់ខ្ពស់ម្នាក់ទៀត គឺទីប្រឹក្សាការពារជាតិ ប៉ាក់ ជុងឈុន ត្រូវបានផ្តល់តំណែងជាអនុប្រធានគណៈកម្មការយោធាកណ្តាល និងត្រូវបានតែងតាំងឱ្យទៅការិយាល័យនយោបាយរបស់បក្សកាន់អំណាច។

‎ប្រែសម្រួល: ណៃ តុលា

To Top