ឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា ចោទថៃ និងបង្កើនសម្ពាធលើប្រទេសថៃ ឲ្យកាត់បន្ថយលំហូរអាវុធឆ្លងកាត់ព្រំដែនទៅកាន់ក្រុមតស៊ូ
បរទេស៖ ឧត្តមសេនីយ៍ Ye Win Oo អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍បានបង្កើនសម្ពាធលើប្រទេសថៃ ឲ្យកាត់បន្ថយលំហូរអាវុធឆ្លងកាត់ព្រំដែនទៅកាន់ក្រុមតស៊ូ ក្នុងកិច្ចប្រជុំជាមួយលោក Chatchai Bangchuad ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) នៅទីក្រុងណៃពិដោ។
យោងតាមសារព័ត៌មាន Irrawaddy ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា យោងតាមកំណត់ហេតុព័ត៌មានរបស់របបនេះ គឺភាគីទាំងពីរបានពិភាក្សាអំពីវិធានការសន្តិសុខព្រំដែន ដើម្បីបង្ក្រាបការរត់ពន្ធអាវុធ គ្រឿងញៀន និងសារធាតុគីមីដែលមានការរឹតបន្តឹង។
កិច្ចពិភាក្សានេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាទាំងពីរបានពិភាក្សាអំពីផែនការបញ្ឈប់ការគាំទ្រឆ្លងកាត់ព្រំដែនសម្រាប់កងកម្លាំងតស៊ូមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេនៅទីក្រុងបាងកក នៅថ្ងៃទី១៩-២០ ខែសីហា។
សូមជម្រាបថា មេដឹកនាំរដ្ឋប្រហារដែលប្រែក្លាយជាប្រធានាធិបតី លោក Min Aung Hlaing បានជំរុញជាលើកដំបូងឱ្យបិទផ្លូវផ្គត់ផ្គង់ក្នុងអំឡុងពេលកិច្ចប្រជុំថ្ងៃទី៧ ខែសីហា ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅទីក្រុងបាងកក។
ប្រែសម្រួលៈ ណៃ តុលា
