សកម្មភាព «ភាពយន្តផ្លូវសូត្រ» ដែលចាក់បញ្ចាំងភាពយន្តឆ្នើមរបស់ចិនបានសម្ពោធបើកនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំសកម្មភាពចាក់បញ្ចាំងភាពយន្តឆ្នើមរបស់ចិន ឈ្មោះ «ភាពយន្តផ្លូវសូត្រ» នៅក្រុងគែររដ្ឋធានីអេហ្ស៊ីបនៅថ្ងៃទី ១ ខែកញ្ញា ។ ភាពយន្តចិនចំនួន ៥ រឿងនឹងចាប់ផ្តើមចាក់បញ្ចាំងតាមរោងកុននៅក្រុងគែរ ដើម្បីបង្ហាញពីភាពរស់រវើកនៃឧស្សាហកម្មភាពយន្តរបស់ចិន និងភាពទាក់ទាញពិសេសនៃវប្បធម៌ចិន។
សូមបញ្ជាក់ថា សកម្មភាពចាក់បញ្ចាំងភាពយន្តលើកនេះមានរយៈពេល៣ថ្ងៃ ភាពយន្តចិនដែលត្រូវចាក់បញ្ចាំងមានប្រភេទខុសៗគ្នា ដូចជាប្រភេទរឿងលើកទឹកចិត្ត រឿងមនោសញ្ចេតនា រឿងរុករកទីអវកាស រឿងទេវកថា ជាដើម ដើម្បីជំរុញថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងវប្បធម៌រវាងចិននិងអេហ្ស៊ីប។
គួរបញ្ជាក់ផងដែរថា សកម្មភាព«ភាពយន្តផ្លូវសូត្រ» បានចាប់ដំណើរការពីខែឧសភាឆ្នាំនេះមក គិតត្រឹមពេលនេះបានរៀបចំជាបន្តបន្ទាប់នៅប្រទេសជាច្រើនដែលចូលរួមការកសាង «ខ្សែក្រវាត់និងផ្លូវ» ដូចជាអាហ្វ្រិកខាងត្បូង កេនយ៉ា កៀហ្ស៊ីស៊ីស្ថានជាដើម ៕
