ព័ត៌មានអន្តរជាតិ

លោក Putin បញ្ជាក់ថាការចរចា ជាមួយនឹងអ៊ុយក្រែន បន្តជាប់គាំងតែរុស្សី គ្មានផែនការចល័តទ័ពថ្មីឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បាននិយាយថា
ការចរចាជាមួយនឹងអ៊ុយក្រែន បានជាប់គាំង ខណៈពេលដែលបានច្រានចោលរបាយការណ៍ ដែលថារុស្ស៊ីនឹងចាប់ផ្តើមការប្រមូលផ្តុំថ្មី បន្ទាប់ពីការបោះឆ្នោតរដ្ឋDumaថា មិនសមហេតុសមផលនោះទេ ។

យោងតាមគេហទំព័រ Kremlin បានឱ្យដឹងថា លោក Putin បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ
កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Bishkek រដ្ឋធានីនៃប្រទេស Kyrgyzstan នេះបើយោងតាមគេហទំព័រ Kremlin ។

លោកបាននិយាយថា រុស្ស៊ីគាំទ្រ ការចរចាដោយផ្អែកលើ ខ្លឹមសារជាក់ស្តែង ហើយនឹងស្វាគមន៍កិច្ចខិតខំប្រឹង ប្រែងណាមួយដែលអាចរួមចំណែកជាក់ស្តែង ក្នុងការបញ្ចប់ជម្លោះ។

លោក Putin បាននិយាយថា រុស្ស៊ីសង្ឃឹមថានឹងសម្រេចបានសន្តិភាពយូរអង្វែង និងទូលំទូលាយនៅក្នុងអ៊ុយក្រែន និងនៅទូទាំងទ្វីបអឺរ៉ុប ដោយបន្ថែមថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយនរណាម្នាក់ដែលមានបំណងចូលរួម។ រុស្ស៊ី​គោរព​ជំហរ​របស់​ប្រទេស​ដែល​គាំទ្រ ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ។

ចំពោះការវិវដ្តទៅ នៃសមរភូមិវិញ លោកPutinបាននិយាយថា យន្តហោះគ្មានមនុស្ស បើកនៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់កង កម្លាំងរុស្ស៊ី ។ ទោះបីជាមានការលំបាកក៏ដោយ លោកPutinបាននិយាយថា កងទ័ពរុស្ស៊ីកំពុងបង្កើនល្បឿន វាយលុករបស់ពួកគេ និង
ឆ្ពោះទៅមុខតាមផែនការ នៅក្នុងតំបន់ Donetsk ជាកន្លែងដែលពួកគេបានគ្រប់គ្រងការតាំងទីលំនៅចំនួន១៥ នៅក្នុងខែសីហា។

លោក​មាន​ទំនុក​ចិត្ត​លើ​ការ​ទទួល​ជ័យ​ជម្នះ ប៉ុន្តែ​ជៀស​វាង​ការ​កំណត់​ពេល​វេលា​ជាក់​លាក់​ណា​មួយ​សម្រាប់​ការ​បញ្ចប់​ជម្លោះ ដោយ​សង្កត់​ធ្ងន់​ថា​សង្គ្រាម​គឺ​សាហាវ ហើយ​ពិបាក​នឹង​ព្យាករខ្លាំងណាស់៕

ប្រែសម្រួល៖ស៊ុនលី

To Top